ឈាមក្នុងទឹកកាម ឬហៅថា Hemospermia ច្រើនតែជារឿងគួរឲ្យបារម្ភសម្រាប់បុរសគ្រប់រូប។ វាគឺជាបញ្ហាដែលកើតឡើងជាញឹកញាប់ ហើយក៏ត្រូវបានគេជឿថាអាចកើតឡើងលើមនុស្សគ្រប់វ័យដែរ។ ប៉ុន្តែអ្នកជំនាញនៅតែមិនអាចដឹងថា មានបុរសប៉ុន្មាននាក់កើតបញ្ហានេះដែរ ដោយសារតែមិនមានបុរសច្រើនទេដែលពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា ៧៥ភាគរយនៃករណីនេះ វានឹងបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែវាអាស្រ័យទៅតាមមូលហេតុដែលជំរុញដល់រឿងនេះកើតឡើងដែរ។ បុរសច្រើនតែច្រឡំថា ឈាមក្នុងទឹកកាមនោះជាមួយនឹងឈាមក្នុងទឹកនោម ឬឈាមចេញពីដៃគូររួមភេទ។ ដូច្នេះ យកល្អគួរតែស្វែងយល់រឿងនេះដោយប្រុងប្រយ័ត្នផង។
ដើម្បីយល់ដឹងថាហេតុអ្វីបានជាកើតមានវត្តមានឈាមក្នុងទឹកកាម ដំបូងឡើយអ្នកត្រូវតែដឹងតិចតួចអំពីសរីរាង្គប្រដាប់ភេទបុរសធ្វើការសិន។ ទឹកកាមគឺជាធាតុរាវមួយប្រភេទដែលកើតចេញពីក្រពេញបីខុសគ្នាដូចជា៖
- ពងស្វាស
- បំពង់ជិតពងស្វាស
- និងក្រពេញប្រូស្តាត
ក្រៅពីនេះ ទឹកកាមត្រូវការចេញពីពងស្វាសឆ្លងទៅបំពងជាច្រើនហើយបានចេញតាមបង្ហួរនោមក្រោយគេ។ រាល់ការផ្លាស់ប្តូរគ្រប់យ៉ាងដូចជា ដំណើរការណ៍នៃការរលាក ឬការបង្ករោគនៅតំបន់ទាំងនេះ សុទ្ធតែអាចបង្កជាការហូរឈាមតាមទឹកកាមបានទាំងអស់។ មូលហេតុញឹកញាប់បំផុតនោះមានដូចជា៖
- ជំងឺក្រពេញប្រូស្តាត
- បញ្ហានៅបំពង់ក្បែពងស្វាស
- ការមានរបួសនៅបង្ហួរនោម
- ការប៉ះទង្គិចទៅលើតំបន់ពងស្វាស ឬលិង្គ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ករណីខ្លះ ជំងឺក្នុងខ្លួនដូចជាលើសសម្ពាធឈាម ក៏អាចនាំឲ្យមានឈាមក្នុងទឹកកាមដែរ៕