អាការៈពុលអាហារអាចមានលក្ខណៈប្រែប្រួល ជាពិសេសភាពធ្ងន់ធ្ងររបស់វាតែម្តងអាស្រ័យទោតាមប្រភេទនៃមេរោគដែលយើងបានលេបចូលទៅក្នុងពោះ។ ក្រោយពីញ៉ាំអាហារមានមេរោគរួច វាអាចនឹងត្រូវការពេលច្រើនម៉ោង ឬថ្ងៃដើម្បីមានអាការៈរបស់វា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អាការៈញឹកញាប់នៃការពុលអាហារនោះមានដូចជា៖
- ឈឺក្រពះ
- ឈឺក្រពះបែបរមួលៗ
- ចង្អោ
- ក្អួត
- រាករូស
- ក្តៅខ្លួន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកបន្ទោបង់មកមានឈាម ក្តៅខ្លួនខ្លាំង ក្អួត ឬរាកញឹកញាប់យូរជាង ៣ថ្ងៃ ចូរស្វែងរកគ្រូពេទ្យព្យាបាលភ្លាមទៅ៕