ស្រ្តេសគឺជាមូលហេតុញឹកញាប់បំផុតនៃការបង្កជាជំងឺ។ ស្រ្តេសជាប់ទាក់ទងគ្នាយ៉ាងខ្លាំងនឹងការធាត់ជ្រុល ឡើងទម្ងន់ ទឹកនោមផ្អែម និងបញ្ហាសុខភាពដូចជាថប់អារម្មណ៍ និងស្រ្តេសជាដើម។ ស្រ្តេសនៅកន្លែងធ្វើការ ឬសាលារៀនអាចជាមូលហេតុមួយប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តទាំងអស់។ គន្លឹះដ៏សំខាន់ក្នុងការចៀសវាងផលវិបាកទាំងនេះបានគឺគ្រប់គ្រងស្រ្តេសឲ្យបានល្អ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាវិធី ៣យ៉ាងដែលអ្នកអាចធ្វើបានក្នុងការគ្រប់គ្រងភាពស្រ្តេសទោះបីជាស្ថិតនៅកន្លែងធ្វើការក៏ដោយ៖
ទិញឧបករណ៍លេងបំបាត់ស្រ្តេស
មនុស្សភាគច្រើនទទួលស្គាល់ថាឧបករណ៍បំបាត់ស្រ្តេសមានប្រយោជន៍ ហើយក៏ត្រូវបានគេប្រើប្រាស់ច្រើនដែរជាពិសេសនៅកន្លែងធ្វើការតែម្តង។ អ្នកអាចទិញជាកូនបាល់តូចសម្រាប់ច្របាច់ក្នុងពេលមានភាពតានតឹងម្តងៗ។ ចំពោះឧបករណ៍បង្វិល ឬហៅថា Spin នោះក៏អាចជួយបន្ថយស្រ្តេសបានយ៉ាងល្អដែរ។
ចេញដើរមួយភ្លេត
ការដើរគឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការពង្រឹងដល់ភាពស្រួលបួលក្នុងចិត្ត ហើយការចំណាយពេលវេលាតិចតួចជាមួយធម្មជាតិដើម្បីបំបាត់ស្រ្តេស និងសម្រាកគឺជារឿងដែលអ្នកគួរតែធ្វើ។ បើសិនជាអ្នកមានអារម្មណ៍ថា មានភាពតានតឹងខ្លាំងនៅកន្លែងធ្វើការ ចូរសម្រាកដោយការដើរចេញមួយភ្លេត។ វានឹងជួយអ្នកមានអារម្មណ៍ល្អឡើងវិញបន្តិច និងចាប់ផ្តើមធ្វើការស្រួលបួលវិញដែរ។
ចម្រៀង
បើសិនជាអ្នកមិនអាចដើរទៅក្រៅការិយាល័យបានទេ តែនោតែមិនអាចផ្តោតសំខាន់លើការងារទៀតដោយសារតែមានរឿងច្រើនរត់ពេញក្បាល ចម្រៀងអាចជួយអ្នកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចម្រៀងអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងជួយពង្រឹងដល់ផលិតភាពការងារថែមទៀត៕