Join with Health.com.kh on Telegram

ជំងឺពុកឆ្អឹងគឺជាបញ្ហាមួយដែលផ្តល់ភាពខ្សោយដល់ឆ្អឹង ដែលរឿងនេះនឹងធ្វើឲ្យឆ្អឹងងាយនឹងបាក់បំផុត។ រាងកាយមនុស្សយើងត្រូវការបឺតស្រូប និងសាងសង់ជាលិកាឆ្អឹងជាទៀងទាត់ ខណៈពេលដែលជំងឺពុកឆ្អឹងបង្កឡើងដោយអតុល្យភាពនៃដំណើរការណ៍មួយនេះ។ រឿងនេះប្រហែលជាកើតឡើងនៅពេលរាងកាយមិនអាចផលិតឆ្អឹងថ្មីបានគ្រប់គ្រាន់ ឬបឺតស្រូបសាច់ឆ្អឹងច្រើនពេក ឬទាំងពីរតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺពុកឆ្អឹងអាចប៉ះពាល់ដល់សុខភាពទូទៅ និងភាពល្អរបស់រាងកាយ ប៉ុន្តែវាក៏អាចមានឥទ្ធិពលដោយផ្ទាល់ជាមួយនឹងសុខភាពមាត់ធ្មេញដែរ។ 

អាការៈនៃជំងឺពុកឆ្អឹងដែលអ្នកគួរតែស្វែងយល់

ពេទ្យធ្មេញប្រហែលជាសម្គាល់ឃើញអាការៈដំបូងនៃជំងឺពុកឆ្អឹងដោយផ្អែមទៅលើការវាយតម្លៃប្រវត្តជំងឺរបស់អញនក និងលទ្ធផលនៃការពិនិត្យកាំរស្មីអ៊ិច។ កំណត់ត្រាសុខភាពអ្នកអាចផ្តល់រឿងយ៉ាងច្បាស់លាស់អំពីកត្តាប្រឈមមុខដូចជា ហ្សេន ការកង្វះកាលស្យូម ការជក់បារី ការរ៉ាំងរដូវ ការញ៉ាំជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងច្រើណពេក ព្រមទាំងរបៀបរស់នៅអសកម្ម។ លើសពីនេះទៅទៀត អាការៈផ្សេងៗទៀតដែលអាចផ្លាស់ប្តូរពេទ្យធ្មេញឲ្យគិតដល់ជំងឺពុកឆ្អឹងនោះមានដូចជា៖

  • បាក់ឆ្អឹងថ្គាម និងជុំវិញធ្មេញ
  • បាក់ធ្មេញដោយសារតែពុកធ្មេញយូរពេក
  • បាក់ធ្មេញ
  • ជំងឺអញ្ចាញធ្មេញ

តើជំងឺពុកឆ្អឹងប៉ះពាល់ដល់សុខភាពមាត់ធ្មេញដូចម្តេចទៅ?

ខណៈពេលដែលជំងឺពុកធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅ តែគ្រូពេទ្យនិយាយថា ជំងឺនេះអាចធ្វើឲ្យខូចឆ្អឹងថ្គាម និងបង្កជាជំងឺអញ្ចាញធ្មេញ និងធ្វើឲ្យបាក់ធ្មេញបាន។ ឥទ្ធិពលមាត់ធ្មេញរបស់ជំងឺពុកឆ្អឹងកើតឡើងលើមនុស្សស្រីច្រើនជាងបុរស ជាពិសេសស្រ្តីដែលរ៉ាំងរដូវតែម្តង។ សម្រាប់អ្នកដែលមិនមានការធ្វើ ឬស្រោបធ្មេញទេ ឥទ្ធិពលនៃជំងឺពុកឆ្អឹងនៅតែប៉ះពាល់ដល់សុខភាពមាត់ធ្មេញគាត់ដដែល។ ឆ្អឹងដែលខ្សោយ និងខូចខាងក៏អាចរំខានដល់ជំហររាងកាយ រហូតដល់ធ្មេញដែលធ្វើ ឬស្រោបនោះមិនអាចជាប់បានល្អទេ។ 

តើធ្វើដូចម្តេចអាចបង្ការជំងឺពុកឆ្អឹង និងបញ្ហាមាត់ធ្មេញបានទៅ?

កាលពីមុន ជំងឺពុកឆ្អឹងត្រូវបានគេចាត់ទុកថាជាផ្នែកមួយធម្មតានៃភាពចាស់ ប៉ុន្តែឥឡូវនេះគេយល់ថាវាជារឿងដែលអាចព្យាបាល និងបង្ការបាន។ មានវិធីច្រើនណាស់ដែលអាចបន្ថយការប្រឈមនឹងការបាក់ឆ្អឹងបាន ហើយក៏អាចប្រើសម្រាប់បង្ការថែមទៀតផង។ ខាងក្រោមនេះគឺជាវិធីខ្លះៗក្នុងការបង្ការ៖

  • ញ៉ាំអាហារសម្បូរជាតិកាលស្យូមឲ្យបានគ្រប់គ្រាន់ (កាលស្យូមតែមួយមុខមិនត្រូវបានគេរកឃើញថាអាចបន្ថយការបាក់ឆ្អឹងបានទេ)
  • ការព្យាបាលដោយប្រឆាំងការបឺតស្រូប
  • លំហាត់ប្រាណបែបទ្រទម្ងន់
  • ចៀសវាងការជក់បារី
  • ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
  • ចៀសវាងការដួល

ដើម្បីបង្ការបញ្ហាសុខភាពមាត់ធ្មេញពីជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ គួរតែ៖

  • ញ៉ាំអាហារផ្តល់តុល្យភាពដោយមានបន្លែ និងផ្លែឈើច្រើន ព្រោះវាជាអាហារសម្បូរជាតិប៉ូតាស្យូម ម៉ងហ្គាណេស វីតាមីន B, C E និង K 
  • ញ៉ាំអាហារដែលមានវីតាមីន D និងកាលស្យូមខ្ពស់
  • ហាត់ប្រាណជាប្រចាំ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចៀសវាងការញ៉ាំគ្រឿងស្រវឹង និងជក់បារី៕