ចង់ដឹងទេថាប្រេងចម្រាញ់ចេញពីផ្លែឈើអ្វីខ្លះដែលល្អសម្រាប់សុខភាពស្បែក? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រេងទាំងនោះ ៖

១. ប្រេងផ្លែប៉េស

មានផ្ទុកសម្បូរទៅដោយអាស៊ីត Linoleic និងអាស៊ីត oleic ដែលរក្សាឱ្យស្បែកតឹងណែននិងមានសំណើម។ ប្រេងផ្លែប៉េសក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់តាមវ័យផងដែរ។ ប្រេងផ្លែប៉េស គឺល្អបំផុតសម្រាប់ដោះស្រាយបញ្ហាស្បែកស្ងួត។

២. ប្រេងអាល់ម៉ុន

ល្អសម្រាប់ផ្ដល់សំណើមដល់ស្បែក។ ការប្រើប្រាស់ប្រេងអាល់ម៉ុនអាចជួយរក្សាសុខភាពស្បែកចាប់ពីស្រទាប់ខាងក្នុងតែម្ដង។ អ្នកក៏អាចលាបម៉ាស្សាប្រេងអាល់ម៉ុនលើស្បែកក្បាលដើម្បីឱ្យសក់កាន់តែរឹងមាំផងដែរ។

៣. ប្រេងគ្រាប់ទំពាំងបាយជូរ

ល្អសម្រាប់ជួសជុលកោសិកាស្បែកឡើងវិញនិងរក្សាសំណើម។

៤. ប្រេងដូង

ប្រេងដែលអាចទទួលទានបាននេះអាចប្រើដើម្បីពង្រឹងសុខភាពសក់ដែលខូចខាតឡើងវិញ។ អ្នកក៏អាចលាបប្រេងដូងលើស្បែកដើម្បីរក្សាសំណើមផងដែរ។ ការទទួលទានប្រេងដូង ១ ស្លាបព្រាបាយក្នុងមួយថ្ងៃជួយរក្សាសុខភាពស្បែកល្អប្រសើរពីខាងក្នុង។

៥. ប្រេងផ្លែបឺរ

ប្រេងនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated និងវីតាមីន E ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរខណៈដែលស្នាមជ្រីវជ្រួញងាយនឹងលេចឡើងចំពោះស្បែកស្ងួត។

៦. ប្រេងអូលីវ

ល្អសម្រាប់ផ្ដល់និងរក្សាសំណើមនៃស្បែក។ អ្នកក៏អាចលាបប្រេងអូលីវកៀនៗក្រចកដើម្បីឱ្យស្បែកជុំវិញក្រចកមានសភាពទន់ផងដែរ៕