ការបង្ករោគដោយមេរោគផ្សិតនៅប្រអប់ជើងច្រើនតែកើតឡើងលើអ្នកដែលពាក់ស្រោមជើងសើមៗ ឬស្បែកជើងតឹងៗពេក។ ការបង្ករោគក៏ឆ្លង ហើយក៏រាលដាលទៅអ្នកផ្សេងទៀតតាមរយៈការប៉ះពាល់ជាមួយនឹងអ្នកមានការបង្ករោគ ឬផ្ទៃជើងដែលមានមេរោគដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីបង្ការការបង្ករោគដោយមេរោគផ្សិតនៅប្រអប់ជើង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ថែរក្សាប្រអប់ជើងឲ្យស្ងួត ជាពិសេសចន្លោះម្រាមជើង
- ផ្លាស់ប្តូរស្រោមជើងជាទៀងទាត់
- ជ្រើសរើសស្បែកជើងដែលស្តើងៗ និងមានខ្យល់ចេញចូលឲ្យបានច្រើន
- ផ្លាស់ប្តូរស្បែកជើងផ្សេងៗគ្នា
- ចូរការពារប្រអប់ជើងនៅកន្លែងសាធារណៈ
- ចូរព្យាបាលប្រអប់ជើងដោយប្រើម្សៅសម្លាប់មេរោគផ្សិត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កុំចែកស្បែកជើងជាមួយអ្នកដទៃប្រើ៕