តើលិង្គគឺជាសាច់ដុំមែនទេ?
មិនមែនទេ។ លិង្គមិនមែនជាសាច់ដុំឡើយ ភាគច្រើនលិង្គបង្កើតឡើងដោយជាលិកាដូចអេប៉ុងដែលពេញដោយឈាមនៅពេលលិង្គនោះឡើងរឹង។
បើសិនវាមិនមែនសាច់ដុំ តើធ្វើដូចម្តេចទើបអ្នកអាចបត់បែនវាបានទៅ?
បើសិនអ្នកជាមនុស្សប្រុស អ្នកប្រាកដជាដឹងហើយថា ភាពបត់បែនរបស់លិង្គនេះចង់សម្តៅទៅលើការធ្វើចលនារបស់វាឡើងលើចុះក្រោមទេ។ យ៉ាងណាមិញ បើសិនជាអ្នកចាប់អារម្មណ៍លើការពង្រឹងដល់ការគ្រប់គ្រងលិង្គ ការហាត់ប្រាណបែប Kegel អាចជួយបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វានឹងទៅពង្រឹងដល់សាច់ដុំ Pubococcygeal (PC) ដែលធ្វើការយ៉ាងល្អក្នុងការថែរក្សាសរីរាង្គក្នុងអាងត្រគាកឲ្យនៅហ្នឹងកន្លែង។ វាក៏ជួយគ្រប់គ្រងប្លោកនោម និងមុខងារផ្លូវភេទបានដែរ។ ចូរធ្វើលំហាត់ប្រាណបែបនេះជាទៀងទាត់ ហើយប្រហែលជាអាចជួយឲ្យលិង្គលូតប្រវែងបានទៀត។
តើការហាត់ប្រាណអាចធ្វើឲ្យលិង្គកាន់តែរីកធំដែរទេ?
លំហាត់ប្រាណបែប Kegels ប្រហែលជាជំរុញដល់លំហូរឈាម ដែលអាចជួយឲ្យការឡើងរឹងរបស់លិង្គកាន់តែពេញលេញជាងមុន។ ការហាត់ប្រាណទៅលើលិង្គមិនទំនងជាធ្វើឲ្យលិង្គកាន់តែរីកធំជាងមុនទេ។ លំហាត់ប្រាណលិង្គបែប Jelqing គឺជាលំហាត់ប្រាណមួយប្រភេទដែលអ្នកប្រហែលជាធ្លាប់លឺនោះប្រហែលជាមិនមានប្រយោជន៍ពិតប្រាកដឡើយ។
តើលិង្គត្រូវបានបង្កើតឡើងដោយអ្វីខ្លះ?
លិង្គត្រូវបានបង្កើតឡើងបំពង់ចំនួនបីហៅថា Cylinders និងគ្របពីលើដោយសរសៃស្រោប ឈ្មោះថា Buck Fascia។ បំពង់ទាំងបីនេះរួមមាន Corpus Spongiosum ចំនួនមួយ និង Corpora Cavernosa ចំនួនពីរ ឬហៅថា Corpus Cavernosum Penis។ Corpus Cavernosum ផ្ទុកទៅដោយជាលិកាអេប៉ុង និងសរសៃឈាមអាក់ទែដែលរត់តាមបណ្តោយលិង្គនេះម្ខាងៗ។ នៅពេលសាច់ដុំនៅជុំវិញ Corpus Cavernosum ធូរ លំហូរឈាមនឹងហូរទៅក្នុងប្រហោងបើក។ សម្ពាធនេះនឹងធ្វើឲ្យលិង្គឡើងរឹង និងជាប់គាំង។
តើលិង្គអាចបាក់ដោយរបៀបណា?
ថ្វីត្បិតតែលិង្គគ្មានឆ្អឹងក៏ដោយ តែអ្នកពិតជាអាចធ្វើឲ្យលិង្គបាក់បាន។ បំពង់ Cylinders ទាំងពីរដែលពោរពេញដោយឈាមនោះវាអាចធ្វើឲ្យលិង្គរឹងដូចឆ្អឹង ហើយអាចរមួលដល់បាក់បាន។ យ៉ាងណាមិញ មិនខ្វល់ថាលិង្គធំឬតូចទេ វាសុទ្ធតែអាចនឹងមានរបួសបានទាំអអស់ជាពិសេសក្នុងពេលរួមភេទដោយដៃគូខាងស្រីនៅពីលើតែម្តង។ ការបាក់អាចនឹងកើតឡើងនៅពេលលិង្គប្រឡិចចេញពីទ្វារមាស ឬរន្ធគូថ ហើយច្បត់។
តើការឡើងរឹងរបស់លិង្គសុទ្ធតែដូចៗគ្នាដែរទេ?
មិនដូចទេ។ ការឡើងរឹងរបស់លិង្គមានលក្ខណៈខុសៗគ្នាដូចជា ឡើងរឹងនៅពេលព្រឹកដែលកើតឡើងនៅពេលភ្ញោច និងសម្រើប និងការឡើងរឹងដោយមិនមានហេតុផលក៏មានដែរ។ ចំពោះអារម្មណ៍ដែលនាំឲ្យលិង្គឡើងរឹងនោះមានការប្រែប្រួលច្រើន ហើយក៏អាស្រ័យទៅតាមកត្តាមួយចំនួនដែរ។ រឿងខ្លះដែលអាចមានឥទ្ធិពលទៅលើទំហំនៃការឡើងរឹង និងរយៈពេលរបស់វានោះមានដូចជា៖
- អារម្មណ៍របស់អ្នក
- ការញ៉ាំគ្រឿងស្រវឹង
- លេបថ្នាំ
- ការលេបថ្នាំតាមវេជ្ជបញ្ជា
- កំពុងតែមានជំងឺជាប់ខ្លួន
- ទំនាក់ទំនងរបស់អ្នក
- ពេលវេលាណាមួយ
- រយៈពេលដែលអ្នកបានគេង។
តើស្បែកគ្របក្បាលលិង្គមានឥទ្ធិពលអ្វីចំពោះភាពស្រើបស្រាលលើលិង្គដែរទេ?
ស្បែកគ្របក្បាលលិង្គមិនមានអ្វីធ្វើឲ្យមានភាពខុសគ្នាច្រើនឡើយ។ ការសិក្សាបានបង្ហាញនូវភាពខ្វែងគំនិតគ្នាចំពោះឥទ្ធិពលនៃការកាត់ស្បែកគ្របក្បាលលិង្គចំពោះភាពរីករាយខាងផ្លូវភេទ។ អំណះអំណាងថ្មីៗភាគច្រើនបានបង្ហាញថា វាមានភាពខុសគ្នាតិចតួចចំពោះភាពស្រើបស្រើលលើលិង្គរវាងការកាត់ស្បែកគ្របក្បាលលិង្គ និងមិនកាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសម្រេចកាមដោយខ្លួនឯងអាចជារឿងសប្បាយ និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលអាចដឹងអំពីអារម្មណ៍អ្នកពេលណាល្អ និងមិនល្អ៕