វាមិនគួរឲ្យជឿឡើយ ប៉ុន្តែតាមការសិក្សាថ្មីបានបង្ហាញថា វាពិតជាអាចឆ្លងជំងឺប្រមេះទឹកបាយបានតាមរយៈការថើប។ មានអំណះអំណាងជាច្រើននិយាយថា ការថើបប្រហែលជាផ្លូវញឹកញាប់មួយក្នុងការចម្លងជំងឺប្រមេះទឹកបាយថ្វីបើរឿងនេះត្រូវការការស្រាវជ្រាវច្រើនបន្ថែមទៀតក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើការថប់អាចចម្លងជំងឺប្រមេះទឹកបាយដូចម្តេចទៅ?
អ្នកជំនាញនៅតែមិនច្បាស់ថាតើជំងឺកាមប្រមេះទឹកបាយអាចចម្លងតាមការថើបដូចម្តេចនៅឡើយទេ។ តាមទ្រឹស្តីមួយនិយាយថា អ្នកអាចឆ្លងជំងឺប្រមេះទឹកបាយតាមមាត់បានដោយសារតែអ្នកជំងឺផ្ទុកមេរោគក្នុងទឹកមាត់ ប៉ុន្តែគេនៅតែមិនដឹងថាទឹកមាត់ច្រើនប៉ុណ្ណាទើបអាចចម្លងបាន។
តើការថើបរបៀបម៉េចទើបធ្វើឥ្យប្រឈមខ្ពស់ទៅ?
យោងទៅតាមលទ្ធផលនៃការសិក្សាភាគច្រើន ការថើបខ្លាំងដោយប្រើអណ្តាត ឬថើបបែបបឺតមាត់គ្នាគឺអាចប្រឈមមុខខ្ពស់បំផុត។
តើការប្រើប្រាស់ទុយោបឺត និងប្រើប្រាស់របស់ក្នុងផ្ទះបាយផ្សេងទៀតអាចចម្លងដែរទេ?
វាមិនទាន់មានអំណះអំណាងណាមួយនិយាយថា អ្នកអាចឆ្លងជំងឺប្រមេះទឹកបាយពីរបស់អស់ទាំងនេះនៅពេលអ្នកមានជំងឺនេះបានប្រើរួចឡើយ។ អ្នកអាចឆ្លងជំងឺប្រមេះទឹកបាយ និងជំងឺកាមរោគផ្សេងៗទៀតបានពីផលិតផលសម្រាប់រួមភេទទៅវិញ។
តើមានអ្វីដែលអ្នកអាចធ្វើបានទេដើម្បីបន្ថយការចម្លងតាមមាត់?
ការចៀសវាងការថើបគឺជាវិធីតែមួយគត់ក្នុងការលុបបំបាត់ការចម្លងតាមមាត់បែបនេះទាំងស្រុងតែម្តង ហើយការបន្ថយការថើបគឺជារឿងទីពីរដែលអាចបន្ថយការចម្លងបាន។ ក្នុងឆ្នាំ ២០១៩ អ្នកស្រាវជ្រាវជនជាតិអូស្រ្តាលីបានធ្វើការសង្កេតទៅលើបុរសដែលរួមភេទជាមួយបុរសដូចគ្នា ៣៦៧៧នាក់បានរកឃើញថា ការថើបតែមួយមុខ និងការរួមភេទហើយថើបទៀតមានជាប់ទាក់ទងនឹងជំងឺប្រមេះទឹកបាយនៅបំពង់ក។ ការដែលថើបតែមួយមុខ ឬថើបហើយរួមភេទទៀតចាប់ពី៤ដងឡើងទៅធ្វើឲ្យប្រឈមនឹងជំងឺប្រមេះទឹកបាយទ្វេដង។
តើប្រមេះទឹកបាយច្រើនតែចម្លងដូចម្តេចទៅ?
ប្រមេះទឹកបាយគឺឆ្លងខ្លាំងជាងគេនៅពេលទឹកសរីរៈដូចជា ទឹកកាម ទឹករំអិលមុនទឹកកាម និងទឹករំអិលទ្វារមាសឆ្លងចុលទៅក្នុងមាត់ ប្រដាប់ភេទ ឬរន្ធគូថក្នុងពេលរួមភេទតាមមាត់ដោយមិនមានការការពារ។ វាក៏អាចចម្លងបានដែរបើសិនជាទឹកសរីរៈទាំងអស់ផ្ទុកទៅដោយបាក់តេរីប៉ះពាល់នឹងភ្នែក ដូចជាយកដៃប៉ះភ្នែកនៅពេលទឹកនោះជាប់នៅលើដៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាក៏អាចចម្លងពីម្តាយទៅទារកបានដែរក្នុងពេលសម្រាលកូន៕