អាចធ្វើឲ្យឈឺមែន។ នៅពេលអ្នកគេងភ្លាមក្រោយពីបាយរួច អាស៊ីតក្រពះអាចនឹងកើនឡើង និងបង្កជាការមិនមានផាសុកភាពបាន។ រឿងនេះទំនងជាកើតឡើងជាញឹកញាប់បើសិនជាអ្នកមានបញ្ហាជំងឺច្រាលអាស៊ីតក្រពះ ឬជំងឺ Gastroesophageal Reflux Disease (GERD)។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)GERD គឺជាជំងឺរំលាយអាហារមួយប្រភេទដែលកើតឡើងនៅពេលអាស៊ីតក្រពះឧស្សាហ៍ច្រាលឡើងទៅលើបំពង់ក។ ពេលនោះបំពង់លើក្រពះអាចនឹងងាយរលាកដោយសារតែអាស៊ីតនេះតែម្តង។ យោងទៅតាមការសិក្សាមួយក្នុងឆ្នាំ ២០០៥ ដែលចុះផ្សាយក្នុងសារព័ត៌មាន American Journal of Gastroenterology អ្នកជំងឺ GERD ត្រូវបានលើកទឹកចិត្តឲ្យរងចាំ ៣ម៉ោងអ៊ីសិនក្រោយពីញ៉ាំអាហាររួច ទើបអាចគេងបាន។
តើអ្វីទៅជាក្រពះមិនកិនអាហារ ឲ្យប្រាកដ?
ក្រពះមិនកិនអាហារគឺជាអាការៈមិនមានផាសុកភាពក្នុងពោះផ្នែកខាងលើ។ ជាមួយគ្នានេះដែរ គេអាចហៅវាម៉្យាងវិញទៀតថា Dyspepsia។ ថ្វីបើអាការៈអាចមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាការៈនៃការមិនរំលាយអាហារអាចមានដូចជា៖
- មានអារម្មណ៍ថាណែនៗក្រោយពីចាប់ផ្តើមញ៉ាំអាហាររួច
- ណែនៗក្នុងពោះក្រោយបាយរួច
- ឈឺពោះ
- ហើមពោះ
- ផោមច្រើន
- ចង្អោ
ក្រពះមិនកិនអាហារជាញឹកញាប់បង្កឡើងដោយ៖
- ញ៉ាំអាហារលឿនពេក ញ៉ាំអាហារមិនម៉ត់ល្អ
- ញ៉ាច្រើនជ្រុលពេក
- ញ៉ាំអាហារសម្បូរខ្លាញ់
- អាហារហិរ
- ជាតិកាហ្វេអ៊ីន
- ភេសជ្ជៈមានជាតិហ្គាស
- ជក់បារី
- គ្រឿងស្រវឹង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ថប់អារម្មណ៍៕