ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមួយចំនួនមានឥទ្ធិពលលើការដុតរំលាយអាហារក្នុងរាងកាយ ហើយបង្កើនការដុតបំផ្លាញកាឡូរីទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនេះមានអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីបង្កើនការដុតរំលាយអាហារ ៖
១. ខ្ញី
ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ និងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។
២. សាច់គ្មានខ្លាញ់
ការទទួលទានសាច់គ្មានខ្លាញ់ក៏អាចពន្លឿនការដុតរំលាយអាហារបានយ៉ាងប្រសើរផងដែរ។ ការទទួលទានអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់ជួយដុតបំផ្លាញកាឡូរីបានច្រើនជាងការទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់។
៣. ផ្លែឈើប្រភេទ Citrus
រួមមានទំពាំងបាយជូរ ក្រូចឆ្មារ និងក្រូចជាដើមសុទ្ធតែផ្ទុកវីតាមីន C ខ្ពស់ដែលជួយពន្លឿនការដុតរំលាយអាហារ។
៤. ខ្ទឹមស
ក្រៅពីផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពហើយនោះ ខ្ទឹមសក៏ជួយពន្លឿនការដុតរំលាយអាហារផងដែរ។ ការរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឱ្យអ្នកស្រកទម្ងន់គួរឱ្យកត់សម្គាល់។
៥. គ្រាប់ជី
គ្រាប់ជីមានផ្ទុកវីតាមីន B ខ្ពស់ដែលជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ លើសពីនេះទៅទៀតគ្រាប់ជីក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលមានប្រសិទ្ធភាពជួយឱ្យស្រកទម្ងន់ដែលលើសផងដែរ៕