ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីដំណាក់កាលទាំង៤ដែលងាយធ្វើឲ្យនារីធាត់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងពេលដែលអ្នកទើបតែរៀបការដំបូង ជាពេលដែលអ្នកងាយធាត់ខ្លាំងណាស់ ព្រោះជាពេលដែលអ្នកពោរពេញទៅដោយសុភមង្គល ហើយក៏ជាពេលដែលអ្នកមិនបំពេញការងារដែរ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឡើងទម្ងន់ខ្លាំង អ្នកគួរតែហាត់ប្រាណជាមួយគ្នា ទើបអាចរក្សារាងបានស្អាត។
- ក្នុងពេលដែលអ្នកមានផ្ទៃពោះ ក៏ជាដំណាក់កាលដែលអ្នកឡើងទម្ងន់លឿនដែរ ព្រោះអ្នកម្តាយត្រូវញ៉ាំ២ចំណែក ដើម្បីទ្រទ្រង់កូនក្នុងផ្ទៃ។ ដូចនេះ ប្រសិនជាអ្នកម្តាយមិនចង់ធាត់ខ្លាំង អ្នកគួរតែគ្រប់គ្រងរបបអាហារអ្នកឲ្យបានល្អ ទើបអាចការពារបានទាំងរាង ហើយរក្សាបានទាំងសុខភាពកូនក្នុងផ្ទៃ រួមជាមួយអ្នកផងដែរ។
- នៅពេលដែលអ្នកចង់ស្អាត ហើយអ្នកតមអាហារក្នុងរយៈពេលយូរ នោះអ្នលនឹងងាយធាត់ឡើងវិញខ្លាំងណាស់។ ហេតុអ្វីបានជាបែបនឹងទៅ? ព្រោះនៅពេលដែលអ្នកតមអាហារយូរ អ្នកនឹងអាចឃ្លានខ្លាំង ដោយធ្វើឲ្យអ្នកពិសារកាន់តែច្រើនជាងមុនទៀតពេលដែលស្គម។ ជាហេតុដែលធ្វើឲ្យអ្នកធាត់យ៉ាងលឿនភ្លាម។
- នៅពេលដែលអ្នករកបានការងារថ្មី ជាពេលដែលអ្នកងាយឡើងទម្ងន់ខ្លាំងណាស់ ព្រោះពេលដែលបានការងារថ្មី អ្នកនឹងមិនសូវខ្វាយខ្វល់នឹងអាហារទេ ថែមទាំងអាចឈប់ហាត់ប្រាណ ព្រោះរវល់ការងារច្រើន។ ដូចនេះ អ្នកគួរតែគ្រប់គ្រងរបបអាហារឲ្យបានល្អ ហើយហាត់ប្រាណឲ្យបានទៀងទាត់ ទើបអាចរក្សារាងបានស្អាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)