ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្បូនរបស់អ្នកឲ្យក្មេងជានិច្ច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែពិនិត្យស្បូនរបស់អ្នកឲ្យបានទៀងទាត់ ព្រោះការពិនិត្យនេះ អាចជួយកាត់បន្ថយមិនឲ្យស្បូនអ្នកងាយប្រទះនឹងគ្រោះថ្នាក់ឡើយ។ ជាពិសេស បើកើតមានជំងឺ ក៏អាចព្យាបាលបានទាន់ពេលវេលាផងដែរ។
- ទម្លាប់នៃការរស់នៅរបស់អ្នកក៏គួរតែកែមកល្អវិញផងដែរ ដោយអ្នកគួរតែចូលគេងពីព្រលឹម កាត់បន្ថយសម្ពាធការងារ ហាត់ប្រាណឲ្យបានច្រើន ទើបអាចការពារស្បូនអ្នកបានយ៉ាងល្អ មិនងាយខូចខាតឡើយ។
- អាហារដែលអ្នកពិសារ គួរតែបរិភោគគ្រប់មុខ ទើបអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ នៅពេលដែលរបបអាហារអ្នកមានផ្ទុកទៅដោយវីតាមីន ប្រូតេអ៊ីន សារធាតុដែក កាលស្យូម ព្រមទាំងសារធាតុទាំងឡាយ នោះស្បូនអ្នកនឹងក្មេងជាងវ័យជានិច្ច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)