ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការបំបាត់អារម្មណ៍ស្មុគស្មាញទាំងឡាយ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកមានបញ្ហា មិត្តភក្តិគឺជាមនុស្សទី១ដែលអ្នកគួរតែចែករំលែកជាមួយ។ អ្នកអាចប្រាប់បញ្ហាទាំងឡាយដល់គេបាន ដើម្បីអាចកាត់បន្ថយអារម្មណ៍តានតឹងទាំងឡាយដែលអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលការងារអ្នក។

2.    អ្នកក៏អាចចាប់ផ្តើមអានសៀវភៅដែលអាចជំនួយដល់ការគិតរបស់អ្នកដែរ ព្រោះសៀវភៅខ្លះ អាចជួយជម្រុញអ្នកឲ្យដើរចេញពីអារម្មណ៍ស្មុគស្មាញដែលអ្នកកំពុងតែជួបប្រទះ។ ដូចនេះ សៀវភៅពិតជាសំខាន់ក្នុងការជួយឲ្យអារម្មណ៍អ្នកល្អឡើងវិញដែរ។

3.    អ្នកអាចសរសេរពីរឿងស្មុគស្មាញទាំងនោះលើសៀវភៅកំណត់ហេតុអ្នកបាន ព្រោះវាក៏ជាវិធីម្យ៉ាងក្នុងការកាត់បន្ថយអារម្មណ៍ស្មុគស្មាញផងដែរ។ ដូចនេះ អ្នកអាចសាកល្បងធ្វើបាន។

4.    អ្នកអាចចាប់ផ្តើមរក្សាទម្លាប់ហាត់ប្រាណបាន ព្រោះនៅពេលដែលអ្នកហាត់ប្រាណ អារម្មណ៍អ្នកនឹងល្អណាស់ ដោយអាចជួយអ្នកឲ្យទម្លាក់សម្ពាធទាំងឡាយចុះអស់បានក្នុងរយៈពេលដ៏ខ្លី។

5.    អ្នកក៏អាចដើរហាត់ប្រាណនៅពេលល្ងាច និងព្រឹកផងដែរ ព្រោះការដើរនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយខ្លាំង ដោយមិនសូវមានសម្ពាធមកគ្រប់គ្រងអ្នកបានឡើយ។ ដូចនេះ អ្នកនឹងអាចមានខួរក្បាលដែលជ្រះស្រឡះមួយជាមិនខានឡើយ។

6.    ការតាំងសមាធិ នឹងជួយអ្នកបំបាត់នូវទុក្ខកង្វល់ទាំងឡាយ។ ដូចនេះ អ្នកគួរតែឆ្លៀតពេលខ្លះ ដើម្បីធ្វើការតាំងសមាធិ នោះអ្នកនឹងអាចបំពេញការងារបានល្អជាមិនខានឡើយ។ អ្នកអាចសាកល្បងអនុវត្តតាមវិធីទាំងឡាយនេះ ដើម្បីធ្វើឲ្យអ្នកអាចដើរចេញពីអារម្មណ៍តានតឹងទាំងឡាយដែលអ្នកកំពុងតែប្រឈមមុខ៕