ប្រសិនជាក្នុងអាពាហ៍ពិពាហ៍អ្នកមានបុរស៣ប្រភេទខាងក្រោមនេះ នោះអ្នកនឹងមិនអាចទទួលបានសុភមង្គលពិតឡើយ។ តើមានអ្វីខ្លះទៅ?
1. បើស្វាមីអ្នក ជាបុរសដែលតែងតែមើលងាយប្រពន្ធខ្លួន ហើយបង្អាប់ ដោយគ្មានសរសើរភរិយាសូម្បីតែមួយម៉ាត់ នោះសុភមង្គលអ្នកនឹងត្រូវបានបំផ្លាញយ៉ាងងាយ។ ដូចនេះ បើអ្នកជួបប្រទះ និងរស់នៅក្នុងគ្រួសារបែបនេះ អ្នកគួរតែគិតឲ្យបានច្បាស់ថាតើផ្លូវណាដែលអ្នកគួរតែជ្រើសរើសដើរ ដើម្បីទទួលបានសុភមង្គលពិត។
2. នៅពេលដែលប្តីអ្នកជាបុរសដែលក្រៅពីការងារ គឺនៅតែគ្មានពេលសម្រាប់អ្នក កំដរអ្នក មានន័យថាស្វាមីម្នាក់នេះ មិនទុកអ្នកសំខាន់ក្នុងចិត្តទៀតទេ ព្រោះបើគេនៅតែស្រឡាញ់អ្នក គេនឹងអាចផ្តល់សុភមង្គលដល់អ្នក។ ប៉ុន្តែបើគេបញ្ចេញសកម្មភាពបែបនេះ អ្នកគួរតែចាប់ផ្តើមគិតឡើងវិញ រកសុភមង្គលពិតរបស់អ្នក។
3. នៅពេលដែលអ្នករវល់ពេញមួយថ្ងៃ ប្តីអ្នកមិនខ្វាយខ្វល់នឹងអ្នក មិនសួរនាំសូម្បីតែមួយម៉ាត់ ថែមទាំងបន្ទោសអ្នក នោះមានន័យថា អ្នកកំពុងតែរស់នៅក្នុងផ្ទះដែលគ្មានសុភមង្គលនោះទេ។ ដូចនេះ អ្នកគួរតែរំដោះខ្លួនអ្នកចេញពីស្ថានភាពបែបនោះ ដើម្បីអាចរស់នៅបានយ៉ាងសប្បាយចិត្ត ដោយគ្មានទុក្ខកង្វល់៕