តាមពិតទៅវិធីសាស្ត្រក្នុងការការពារជំងឺមហារីកគឺមានលក្ខណៈងាយស្រួលទេឲ្យតែអ្នកធ្វើបាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញប្រាប់អ្នកពីរូបមន្តទាំងនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកត្រូវតែកាត់បន្ថយញ៉ាំស្ករច្រើន ព្រោះកោសិកាមហារីកចូលចិត្តបំផុតគឺស្ករនេះហើយ។ ដូចនេះអាហារដែលផ្អែមអ្នកមិនអាចញ៉ាំច្រើនបានទេ។
  2. អ្នកត្រូវតែបើកបង្ហួចចំនួនកន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យខ្យល់អាកាសចេញចូលបាន ព្រោះបើអ្នកបិទបង្ហួចជាប់ នោះខ្យល់កង្វក់មិនអាចចេញទៅអស់បានទេ។
  3. អ្នកគួរតែពិសារខ្ទឹមស និងស្លឹកខ្ទឹមឲ្យបានច្រើន ព្រោះវាមានសារធាតុដែលអាចជួយការពារអ្នកមិនឲ្យប្រឈមមុខនឹងជំងឺមហារីកឡើយ។
  4. អ្នកគួរតែញ៉ាំតែបៃតងឲ្យបាន៤កែវក្នុងមួយថ្ងៃ ប៉ុន្តែមិនត្រូវញ៉ាំតែដែលក្តៅ និងក្រាស់ពេកទេ ហើយនៅពេលដែលអ្នកឆុង អ្នកគួរតែទុកឲ្យវាត្រាំចំនួន៥នាទី ហើយប្រើសីតុណ្ហភាពចំនួន៦០អង្សាសេដើម្បីឆុងទើបអាចការពារអ្នកពីជំងឺមហារីក។
  5. អ្នកគួរតែទំពារឲ្យបាន៣០ដងក្នុងពេលញ៉ាំបាយចំនួនមួយម៉ាត់ទើបអាចការពារជំងឺមហារីក។
  6. អ្នកគួរតែដើរក្រោយពេលបាយចំនួនកន្លះម៉ោង ទើបអាចកាត់បន្ថយអត្រានៃការកើតជំងឺមហារីកបានចំនួនពាក់កណ្តាល។
  7. ប្រសិនជាអាច អ្នកអាចហាលថ្ងៃចំនួន១៥នាទីក្នុងមួយថ្ងៃបាន ព្រោះនៅពេលដែលអ្នកខ្វះវីតាមីនD អ្នកនឹងអាចប្រឈមមុខនឹងជំងឺមហារីកបាន។
  8. អ្នកគួរតែគេងឲ្យគ្រប់៧ម៉ោងក្នុងមួយថ្ងៃ ព្រោះបើអ្នកគេងមិនគ្រប់ ប្រព័ន្ធការពាររាងកាយអ្នកនឹងទន់ខ្សោយ ជាហេតុដែលធ្វើឲ្យជំងឺមហារីកងាយកើតមានលើខ្លួនអ្នកណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង