ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នពេលដែលថតរូបឲ្យកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានមាតាបិតាមួយចំនួនក្រោយពេលដែលកូនចេញមកឃើញពិភពលោក គឺនាំគ្នាថតរូបកូនជានិច្ច។ ជាពិសេស ពេលដែលក្នុងបន្ទប់មិនសូវភ្លឺ តែងបើកពន្លឺបន្ថែម ដើម្បីឲ្យរូបមើលទៅស្អាត។ ប៉ុន្តែតើអ្នកដឹងទេថា ពន្លឺទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់ភ្នែកកូនជាខ្លាំង ដោយអាចធ្វើឲ្យភ្នែកកូនរបួសយ៉ាងងាយ ព្រោះភ្នែកកូននៅមិនទម្លាប់នឹងពន្លឺខាងក្រៅឡើយ ពេលដែលគេទើបតែចេញពីពោះអ្នកម្តាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការថត ទើបមិនធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់កូន។ ម្យ៉ាងទៀត ក្នុងបន្ទប់កូនគេង ក៏អ្នកមិនគួរបើកភ្លើងខ្លាំងពេកដែរ ទើបមិនធ្វើឲ្យភ្នែកកូនកើតមានបញ្ហាដោយមិនដឹងខ្លួន។ ដូចនេះ ពន្លឺក្នុងបន្ទប់ គួរតែតម្រូវតាមអាយុកូន ទើបធ្វើឲ្យសុខភាពភ្នែកកូនល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)