ប្រសិនជាអ្នកចង់ទទួលបានរាងដែលស្អាត អ្នកគួរតែចៀសកុំធ្វើរឿងទាំងឡាយខាងក្រោមនេះសោះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរល្មោភញ៉ាំនោះទេ ដោយតែងតែពិសារឆ្អែតខ្លាំងគ្រប់គ្នា ព្រោះវាអាចធ្វើឲ្យក្រពះអ្នកពិបាករំលាយអាហារណាស់។ ជាហេតុដែលធ្វើឲ្យសារធាតុចិញ្ចឹមបន្សល់ទុកក្នុងរាងកាយអ្នកច្រើន ធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។

2.    នៅពេលដែលអ្នកបរិភោគអាហារ អ្នកមិនគួរញ៉ាំលឿនខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំងណាស់ ដោយអាចធ្វើឲ្យអ្នកមិនងាយស្គមឡើយ។ ដូចនេះ អ្នកគួរតែទំពារឲ្យម៉ត់ ទើបអាចទទួលបានរាងស្គមបាន។

3.    អ្នកមិនគួរធ្វើការហួសម៉ោងដល់ភ្លេចពិសារបាយល្ងាច ហើយទុកដល់យប់ជ្រៅទើបបរិភោគនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួនទៀតផង។

4.    នៅពេលដែលអ្នកញ៉ាំស្រាច្រើន មិនត្រឹមតែធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ទៀតផង ជាពិសេសក្បាលពោះតែម្តង។ ដូចនេះ អ្នកគួរតែចៀសកុំពិសារឲ្យសោះ។

អាហារដែលផ្អែមក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យរាងអ្នករីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកាត់បន្ថយបរិភោគបង្អែម និងអាហារផ្អែមផ្សេងៗ ដើម្បីទទួលបានរាងស្អាតមួយដែលអ្នកដទៃមិនមាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង