ស្រ្តីភាគច្រើននឹងឆ្លងការបង្ករោគដោយមេរោគផ្សិតនៅទ្វារមាសក្នុងពេលវេលាណាមួយនៃជីវិត។ អាការៈមិនផ្តល់ផាសុកភាពរបស់ជំងឺនេះប្រហែលជាអាចមានដូចជា ការក្រហាយ និងរមាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគដោយមេរោគផ្សិតច្រើនតែព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងមេរោគផ្សិត។ ថ្នាំប្រភេទនេះច្រើនតែអាចទិញប្រើបានដោយមិនបាច់មានវេជ្ជបញ្ជាទេ ហើយវាមានជាប្រភេទក្រែម ថ្នាំគ្រាប់ ឬថ្នាំស៊ុល។
មុនពេលទិញថ្នាំប្រឆាំងនឹងមេរោគផ្សិតប្រើ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យកល្អមុនពេលព្យាបាល ចូរប្រាកដថា អ្នកពិតជាមានការបង្ករោគដោយមេរោគផ្សិតមែន ហើយក៏មិនមែនជាមូលហេតុណាផ្សេងឡើយ៕