បើសិនជាកូនអ្នកនឹងត្រូវនៅផ្ទះតែម្នាក់ឯង យកល្អគួរតែមានការពិនិត្យដល់កូនឲ្យបានគ្រប់ជ្រុងជ្រោយផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់កូនធំៗវិញ ច្បាប់នៃការលេងជាមួយមិត្តភក្តិជាមួយគ្នាគួរតែកំណត់ឲ្យហើយចំពោះពួកគេដើម្បីចៀសវាងបញ្ហា។ ខាងក្រោមនេហគឺជាគន្លឹះមួយចំនួនដែលឪពុកម្តាយគួរដឹងអំពីការទុកកូននៅផ្ទះតែម្នាក់ឯង៖
- ចូរដាក់បង្ហាញតារាងលេខទូរស័ព្ទសង្គ្រោះបន្ទាន់ដែលកូនអាចមើលឃើញ
- ចូរអនុវត្តគម្រោងសង្គ្រោះបន្ទាន់ជាមួយកូនផង
- ចូរយករបស់របស់ដែលគ្រោះថ្នាក់ចេញឲ្យអស់ដូចជាកាំភ្លើង និងឧបករណ៍ម្សៅ
- ចូរប្រាកដថាអ្នកបានទុកដាក់ថ្នាំបានផុតពីដៃក្មេងអស់ហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រាកដថា ផ្ទះអ្នកមានឧបករណ៍ចាប់ផ្សែងដើម្បីបញ្ចេញសម្លេងរោទិ៍៕