ជំងឺទឹកនោមផ្អែមប្រភេទទី២កំពុងតែក្លាយទៅជាជំងឺកើតឡើងញឹកញាប់ជាងគេនាពេលបច្ចុប្បន្ននេះ ហើយអាហារដែលយើងញ៉ាំក៏ជារឿងដែលនាំឲ្យកើតជំងឺនេះបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលការរស់នៅញ៉ាំរបបអាហារផ្តល់សុខភាព និងរក្សាភាពសកម្មរបស់រាងកាយ គឺជារឿងសំខាន់បំផុតក្នុងការបង្ការជំងឺនេះ។ អាហារដែឡយើងញ៉ាំគឺមានឥទ្ធិពលដោយផ្ទាល់ទៅលើកម្រិតជាតិស្ករក្នុងឈាម។ វាក៏មិនធ្វើឲ្យមានអ្វីខុសគ្នាច្រើននៅពេលកោសិកាមិនត្រូវបានរ៉េស៊ីស្តង់នឹងអាំងស៊ុយលីន ឬនៅពេលមានអាំងស៊ុយលីនត្រូវបានផលិតគ្រប់គ្រាន់ហើយ។ ប៉ុន្តែនៅពេលមានជំងឺនេះហើយ យកល្អគួរតែតាមដានអ្វីដែលអ្នកញ៉ាំផងដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមកុំឲ្យឡើងខ្ពស់ពេកបាន។ យ៉ាងណាមិញ មានទម្លាប់មួយត្រូវបានគេនិយាយថា អ្នកដែលញ៉ាំកាហ្វេអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២បាន ជាពិសេសកាហ្វេខ្មៅតែម្តង។
អ្នកដែលមានជំងឺទឹកនោមផ្អែមអាចទទួលបានប្រយោជន៍ពីការញ៉ាំកាហ្វេ។ ការសិក្សាបានបង្ហាញថា ការញ៉ាំកាហ្វេមិនគ្រាន់តែអាចជួយបង្ការជំងឺបានទេ តែវាក៏មានសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមផ្ទាល់ដែរ។ យោងទៅតាមសមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិកបានឲ្យដឹងថា អ្នកញ៉ាំកាហ្វេមានជាតិស្ករ និងអាំងស៊ុយលីនទាប។ ការញ៉ាំកាហ្វេអាចបន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី២បាន ៩ភាគរយ។ យោងទៅតាម diabetes.co.uk បានឲ្យដឹងថា កាហ្វេផ្ទុកទៅដោយសារធាតុ Polyphenols ដែលជាអង់ទីអុកស៊ីដង់ និងជួយបង្ការជំងឺដែលជាការរលាកបានដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង។
កាហ្វេខ្មៅគឺជាមធ្យោបាយដែលផ្តល់សុខភាពល្អបំផុតចំពោះអ្នកចូលចិត្តកាហ្វេ ព្រោះវាគ្មានស្ករ និងគ្មានក្រែម ដែលអាចធ្វើឲ្យឡើងទម្ងន់ ឬធាត់ជ្រុលឡើយ។ កាហ្វេមានជាតិសេរ៉ូ ក្រែម ឬទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ មិនត្រូវបានណែនាំឲ្យប្រើលើអ្នកជំងឺទឹកនោមផ្អែមឡើយ។
កាហ្វេគ្មានជាតិកាហ្វេអ៊ីនត្រូវបានបង្កើតឡើងដោយគ្រាប់កាហ្វេដែលត្រូវបានដកជាតិកាហ្វេអ៊ីន៩៧ភាគរយចេញ។ អ្នកដែលមានជំងឺដោយសារតែបញ្ហាគេងមិនលក់អាចញ៉ាំកាហ្វេប្រភេទនេះបាន ដោយសារតែវាមិនអាចរំខានដល់ការគេងទេ។ នៅពេលនិយាយដល់ជំងឺទឹកនោមផ្អែម អ្នកជំងឺច្រើនតែឆ្លល់ថាតើកាហ្វេគ្មានជាតិកាហ្វេអ៊ីនអាចញ៉ាំបានឬអត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាបានឲ្យដឹងថា កាហ្វេធម្មតាប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២បានច្រើនជាងកាហ្វេគ្មានជាតិកាហ្វេអ៊ីន៕