ពាក្យថាការរំលូតកូន គឺជាការរៀបគម្រោងដើម្បីបញ្ចប់ការមានផ្ទៃពោះ។ យ៉ាងណាមិញ បើសិនជាអ្នកសម្រេចចិត្តរំលូតកូននៅក្នុងផ្ទៃ អ្នកប្រហែលជាបារម្ភថាតើនៅថ្ងៃអនាគត់អាចនឹងមានលទ្ធភាពមានផ្ទៃពោះទៀតឬអត់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែការរំលូតកូនមិនច្រើនតែប៉ះពាល់ដល់សមត្ថភាពក្នុងការមានផ្ទៃពោះម្តងទៀតឡើយ។ ករណីលើកលែងដ៏កម្របំផុតនោះគឺថា តើអ្នកវាមានការសម្លាកក្រោយវះកាត់រំលូតកូនឬអត់ ឬហៅថា Asherman Syndrome។
ពេលខ្លះប្រភេទនៃការរំលូតកូនអាចប៉ះពាល់ដល់លទ្ធភាពនៃការមានកូននៅថ្ងៃក្រោយដែរ។ ជាធម្មតា វិធីសាស្រ្តនៃការរំលូតកូននឹងអាស្រ័យទៅតាមរយៈពេលដែលអ្នកមានផ្ទៃពោះដែរ។ ពេលវេលាក៏ប្រហែលជាកត្តាមួយដែលត្រូវការរំលូតដោយវះកាត់ ឬដោយប្រើថ្នាំដែរ។
ការរំលូតកូនដោយប្រើថ្នាំ
ការប្រើថ្នាំរំលូតកូនគឺដើម្បីច្បាស់ថា អ្វីៗដែលមានក្នុងផ្ទៃពោះនឹងធ្លាក់ចេញមកខាងក្រៅអស់ ដូច្នេះស្រ្តីនឹងមិនមានផ្ទៃពោះទៀតទេ។ យ៉ាងណាមិញការប្រើប្រាស់ថ្នាំក៏អាស្រ័យទៅតាមរយៈពេលនៃការមានផ្ទៃពៅះដែរដែលមានចាប់ពី ១០សប្តាហ៍ចុះក្រោម។
ការវះកាត់រំលូតកូន ឬអាចនិយាយបានថា ការសម្អាតកូន
ការវះកាត់នេះគឺជាដំណើរការណ៍ក្នុងការបញ្ចប់ការមានផ្ទៃពោះ ឬយកកំទិចកំទីដែលនៅសល់នៃការមានផ្ទៃពោះមកក្រៅឲ្យអស់។ ពេលវេលាដែលអាចធ្វើបាននោះគឺអាចមានពី ១៦សប្តាហ៍ទៅ ២៤សប្តាហ៍។
យោងទៅតាម Guttmacher Institute បានឲ្យដឹងថា ៦៥.៤ភាគរយនៃការរំលូតកូនគឺធ្វើលើស្រ្តីមានផ្ទៃពោះចាប់ពី ៨សប្តាហ៍ចុះក្រោម ៨៨ភាគរយលើស្រ្តីមានផ្ទៃពោះ១២សប្តាហ៍ដំបូង។ នៅពេលការរំលូតកូនធ្វើឡើងស្អាត ក្នុងមជ្ឈដ្ឋានដ៏មានសុវត្ថិភាព ភាគច្រើនវាមិនប៉ះពាល់ដល់លទ្ធភាពនៃការមានកូនឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែចូរពិគ្រោះជាមួយគ្រូពេទ្យសិនអំពីអ្វីដែលជាទុក្ខកង្វល់របស់អ្នក៕