ការញ៉ាំគ្រឿងស្រវឹងរយៈពេលវែងអាចបណ្តាលឲ្យមានការខូចខាតដល់សរីរាង្គស្ទើរតែគ្រប់កន្លែង ក្នុងរាងកាយ។ ឧទាហរណ៍ ការញ៉ាំគ្រឿងស្រវឹងច្រើនៗពេកអាចបណ្តាលឲ្យកើតជំងឺថ្លើមដែលទាក់ទងនឹងគ្រឿងស្រវឹងបាន ឬហៅថា ARLD ដែលជាបញ្ហាសុខភាពសារធាណៈដ៏សំខាន់ តែអាចបង្ការបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះច្រើនតែមិនបង្កជាអាការៈអ្វីឡើយលុះត្រាតែថ្លើមខូចខាតធ្ងន់ធ្ងររួចហើយ។
អាការៈរបស់ជំងឺ ARLD អាស្រ័យទៅតាមដំណាក់កាលនៃជំដែរ តែអាការៈរបស់វាមានដូចជា៖ ឈឺពោះ ចង្អោ និងក្អួត មិនឃ្លានអាហារ មានអារម្មណ៍មិនស្រួល ស្រកទម្ងន់ ឡើងលឿង។ល។
ឥទ្ធិពលគ្រឿងស្រវឹងចំពោះថ្លើម
គ្រឿងស្រវឹងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ថ្លើម ចាប់ពីកើតជំងឺខ្លាញ់រុំថ្លើម រហូតដល់ហើមថ្លើម (រលាកថ្លើមដោយសារគ្រឿងស្រវឹង) ដែលចុងក្រោយនឹងក្លាយទៅជាក្រិនថ្លើមបាន។ ជំងឺខ្លាញ់រុំថ្លើមកើតឡើងក្រោយពេលញ៉ាំគ្រឿងស្រវឹងរួច តែវានឹងស្រួលបួលមកវិញទាំងស្រុងតាមរយៈការឈប់ញ៉ាំគ្រឿងស្រវឹងតែម្តង។ ការរលាកថ្លើមដោយសារតែគ្រឿងស្រវឹងគឺជាទម្រងស្រួចស្រាវនៃការមានរបួសថ្លើមដែលបង្កឡើងដោយគ្រឿងស្រវឹងច្រើនៗរយៈពេលវែងចាប់ពី ៥ ទៅ ១០ឆ្នាំឯណោះ។ វានឹងក្លាយទៅជាក្រិនថ្លើមបើសិនជាមិនព្រមតមគ្រឿងស្រវឹងទេ។
ឥទ្ធិពលគ្រឿងស្រវឹងចំពោះខួរក្បាល
ឥទ្ធិពលនៃការញ៉ាំគ្រឿងស្រវឹងចំពោះរាងកាយ និងខួរក្បាលអាចមានលក្ខណៈធ្ងន់ធ្ងរ និងរយៈពេលវែង។ ការញ៉ាំគ្រឿងស្រវឹងមានការប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តច្រើនយ៉ាងណាស់។ មានទំនាក់ទំនងខ្លាំងមួយរវាងភាពមានអារម្មណ៍ធុញទ្រាន់ និងការញ៉ាំគ្រឿងស្រវឹង។ ការញ៉ាំគ្រឿអស្រវឹងច្រើនអាចធ្វើឲ្យមានបញ្ហាលើអាកប្បកិរិយា ការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ គេងមិនគ្រប់ បញ្ហាផ្លូវភេទ បាក់ទឹកចិត្ត ថប់អារម្មណ៍ ជំងឺផ្លូវចិត្ត និងភ្លេចភ្លាំងដោយសារតែគ្រឿងស្រវឹង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការដែលឈប់ញ៉ាំគ្រឿងស្រវឹងភ្លាមៗតែម្តងអាចធ្វើឲ្យមានអាការៈញៀន និងជំងឺផ្លូវចិត្តឈ្មោះថា Wernicke’s និង Korsakoff បាន។ អ្នកដែមានជំងឺផ្លូវចិត្តមយយចំនួនក៏ញ៉ាំគ្រឿងស្រវឹងច្រើនៗជ្រុលផងដែរ៕