សូមឪពុកម្តាយគ្រប់គ្នាមេត្តាកត់ចំណាំអំពីរឿងនេះផង។ អ្នកស្រាវជ្រាវបានបង្ហាញថា ទារកដែលមិនសូវសកម្មប្រហែលជាមានការកកកុញខ្លាញ់ក្នុងខ្លួនច្រើន ដែលអាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងភាពធាត់ជ្រុលនៅថ្ងៃក្រោយបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Journal Obesity អ្នកស្រាវជ្រាវបានតាមដានទៅលើកម្រិតសកម្មភាពរាងកាយរបស់ទារកទើបនឹងកើត ៥០៦នាក់ ដោយការប្រើប្រាស់ Ankle-worn Accelerometers តូច រយៈពេល៤ថ្ងៃក្នុងរយៈពេលនៃអាយុ ៣, ៦, ៩ និង ១២ខែ។
សម្រាប់ការតាមដានមួយពេលៗនៅអាយុក្រោយ ៣សប្តាហ៍ កម្រិតសកម្មភាពរាងកាយជាមធ្យមបានកើនឡើងប្រហែល ៤ភាគរយ ហើយទារកក៏មានចលនាកាន់តែច្រើន និងសកម្មភាពជាធម្មតានៅពេលគេអាយុបាន ១ឆ្នាំ។ ក្នុងចំណោមទារកទាំងអស់ សកម្មភាពរាងកាយកាន់តែខ្ពស់ដែលវាស់តាម Accelerometer មានជាប់ទាក់ទងនឹងការថយចុះការកកកុញខ្លាញ់នៅក្នុងពោះ តែខ្លាញ់មិនសូវកកកុញក្នុងតំបន់ខ្នងត្រង់ផ្នែកចង្កេះឡើយ។
តាមអំណះអំណាងមួយចំនួនបានបញ្ជាក់ថា កាលណាអ្នកឲ្យទារកវា និងដើរ ហើយផ្តល់ឲ្យកាសដល់គេកាន់តែច្រើនធ្វើចលនាបានដោយសេរីនោះ អ្នកនឹងអាចការពារពួកគេពីភាពធាត់ជ្រុលបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានកត់ចំណាំថា រឿងនេះគួរតែមានការសិក្សាកាន់តែធំជាងនេះទៅទៀតដើម្បីកំណត់អំពីឥទ្ធិពលជាប់លាប់នៃសកម្មភាពរាងកាយរបស់ទារកទើបនឹងកើត ប៉ុន្តែការបង្ការទារកមិនសូវមានសកម្មភាពគឺជារឿងដ៏ល្អបំផុតសម្រាប់ពួកគេ៕