ការឈឺចាប់រ៉ាំរ៉ៃអាចរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃបាន ហើយក៏ធ្វើឲ្យកាន់តែពិបាកលើការទទួលខុសត្រូវលើអ្វីៗដែលអ្នកធ្វើរាល់ថ្ងៃទៀតដែរ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញនូវគន្លឹះខ្លះៗដើម្បីគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃបាន៖
- ធ្វើខ្លួនជាអ្នកជំងឺទទួលបានការអប់រំជានិច្ច។ ចូរសិក្សាអំពីអាការៈជំងឺខ្លួនឯង និងនិយាយវាប្រាប់គ្រូពេទ្យនូវអ្វីដែលអ្នកកំពុងតែបារម្ភ
- រាល់ថ្ងៃចូររៀបចំកាលវិភាគហាត់ប្រាណ សម្រាក និងបន្ធូរអារម្មណ៍
- នៅពេលអ្នកកំពុងតែមានថ្ងៃល្អហើយ ចូរចាំថា មិនបាច់ធ្វើវាច្រើនជ្រុលពេកទេ។ ចូរប្រាកដថា គោលដៅរបស់អ្នកត្រូវតែជាការពិតផង
- គិតវិជ្ជមាន
- ចូលរួមក្រុមគាំទ្រក្នុងសង្គមដែលមានការឈឺចាប់រ៉ាំរ៉ៃដូចគ្នា
- ឈប់ជក់បារី និងចៀសវាងការញ៉ាំគ្រឿងស្រវឹង ព្រោះវាអាចប៉ះពាល់ដល់ការគេង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855