មាននារីមួយចំនួននៅពេលមករដូវតែងតែមានអាការៈរមាស់នៅផ្នែកខាងក្រោមជានិច្ច។ ដូចនេះតើគួរតែធ្វើដូចម្តេចទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកត្រូវតែប្តូរសំលីអនាម័យឲ្យបានច្រើនដងក្នុងមួយថ្ងៃ ព្រោះពេលខ្លះនៅពេលដែលអ្នកទុកយូរមិនប្តូរ មេរោគអាចចូលបាន ជាហេតុដែលធ្វើឲ្យអ្នករមាស់ ជាងនេះទីទៀត អ្នកគួរតែយកទឹកក្តៅអ៊ុនៗដើម្បីលាងសម្រាប់មេរោគ មិនត្រូវប្រើទឹកក្តៅដើម្បីលាងសម្អាតនោះឡើយ ព្រោះនៅពេលដែលក្តៅពេក វាអាចធ្វើឲ្យមានគ្រោះថ្នាក់បាន។
  2. អ្នកត្រូវតែរក្សាវាឲ្យមានអនាម័យ និងស្ងួត ហើយមិនត្រូវយកសាប៊ូលាងច្រើន និងប្រើកម្លាំងខ្លាំងពេកនោះទេ ម្យ៉ាងទៀតមិនត្រូវអែសឡើយពេលរមាស់ ព្រោះវាអាចធ្វើឲ្យមានអាការៈកាន់តែធ្ងន់ធ្ងរ ជាងនេះទៅទៀតមិនត្រូវផឹកស្រា ហើយក៏មិនត្រូវបរិភោគអាហារដែលហិរដែរ ព្រោះវាសុទ្ធតែអាចប៉ះពាល់ទាំងអស់។
  3. នៅពេលដែលអ្នករមាស់ អ្នកត្រូវតែចាប់ផ្តើមសម្លាប់មេរោគរបស់ដែលអ្នកប្រើប្រាស់ទាំងអស់ ដូចជា ៖ ខោក្នុង ខោក្រៅ កម្រាលពូក និងរបស់ប្រើប្រាស់ដទៃទៀត ត្រូវតែសម្លាប់មេរោគឲ្យអស់ទើបមេរោគមិនអាចចូលបានដែលធ្វើឲ្យអ្នកកាន់តែរមាស់។
  4. នៅពេលដែលអ្នកប្រើវិធីខាងលើទាំងអស់ហើយនៅតែមិនបាត់រមាស់ អ្នកគួរតែទៅពិនិត្យនៅមន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់ ហើយមិនត្រូវប្រើថ្នាំដោយគ្មានចេញដោយវេជ្ជបញ្ជារឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំងនៅពេលដែលអ្នកប្រើថ្នាំផ្តេសផ្តាស៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)