ក្រោយពីពិគ្រោះជាមួយគ្រូពេទ្យរួច ម្តាយដែលមានជំងឺទឹកនោមផ្អែមគួរតែនៅបន្តបំបៅដោះកូនទៀត។ វេជ្ជបណ្ឌិតជាច្រើននិយាយថា ថ្វីបើម្តាយមានជំងឺទឹកនោមផ្អែមក៏ដោយ ក៏អត្ថប្រយោជន៍នៃការបំបោះកូននៅតែមានខ្លាំងដដែលដូចជា៖
- សម្រាប់កូន៖ ពង្រឹងដល់ប្រព័ន្ធការពាររាងកាយមិនឲ្យងាយនឹងមានជំងឺនិងការបង្ករោគ
- សម្រាប់កូន៖ ផ្តល់ជីវជាតិដែលមានតុល្យភាពត្រឹមត្រូវ
- សម្រាប់ម្តាយ៖ ជួយរំលាយជាតិខ្លាញ់បន្ថែម និងអាចជួយសម្រកទម្ងន់ដែលកើតឡើងក្នុងពេលមានផ្ទៃពោះបានទៀត
- សម្រាប់ម្តាយភាគច្រើនដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ កាលណាមានជាតិស្ករក្នុងឈាមចុះទាបក្រោយពីមិនបានញ៉ាំអីរួច គឺល្អហើយ៕