នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកប្រហែលជាមានប្រើម្សៅទឹកដោះគោសម្រាប់ទទួលទានហើយ ព្រោះដើម្បីប៉ូវអ្នកនិងកូន ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកប្រើម្សៅទឹកដោះគោទាំងនោះ អ្នកមិនអាចទទួលទានវាជាមួយអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មិនអាចលាយជាមួយវីតាមីន
នៅក្នុងម្សៅទឹកដោះគោមានសារធាតុចិញ្ចឹមរួចមកហើយ ដូចនេះប្រសិនជាអ្នកក្រៅពីឆុងម្សៅទឹកដោះគោផឹករួច ហើយនៅប្រើថ្នាំវីតាមីនដទៃទៀត នោះវានឹងធ្វើឲ្យអ្នកស្រូបចូលកាន់តែច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូនបាន។
មិនត្រូវទុកម្សៅទឹកដោះគោដូចទឹក
តាមពិតក្នុងមួយថ្ងៃអ្នកអាចផឹកម្សៅទឹកដោះគោបានតែ១ទៅ២កែវទេ ដូចនេះអ្នកមិនគួរទុកវាដូចទឹក ហើយផឹកច្រើននោះឡើយក្នុងមួយថ្ងៃ ប៉ុន្តែបើអ្នកចង់ផឹកច្រើនកែវ នៅពេលដែលអ្នកឆុង អ្នកអាចដាក់ម្សៅទឹកដោះគោតិច ហើយទឹកច្រើន នោះអ្នកនឹងអាចផឹកបានច្រើនកែវហើយ។
ម្សៅទឹកដោះគោមិនអាចបំពេញតម្រូវការទាំងអស់
ប្រសិនជាអ្នកខ្វះឈាម ឬខ្វះកាលស្យូម អ្នកមិនត្រូវផឹកតែទឹកដោះគោនោះទេ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីប៉ូវកាលស្យូមបន្ថែម ប៉ុន្តែអ្នកត្រូវតែប្រាប់គ្រូពេទ្យឲ្យដឹងថាអ្នកកំពុងតែប្រើម្សៅទឹកដោះគោ។
ក្រោយពេលសម្រាលកូនរួច
ក្រោយពេលដែលអ្នកបង្កើតកូនរួច អ្នកក៏អាចបន្តផឹកបានដែរ ព្រោះវាមានសារធាតុដែលជំនួយដល់សុខភាពអ្នក ហើយពេលដែលកូនបៅទឹកដោះអ្នក គេក៏អាចទទួលបានសារធាតុចិញ្ចឹមដូចគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)