ថាតើអាហារអ្វីខ្លះជួយរក្សានិងបង្កើនជាលិកាឆ្អឹងខ្ចី? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់ជាលិកាឆ្អឹងខ្ចីក្នុងរាងកាយ ៖

១. ផ្លែឈើនិងបន្លែមានផ្ទុកសម្បូរទៅដោយវីតាមីន C

ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ វីតាមីន C ក៏ល្អសម្រាប់អ្នកដែលបញ្ហាឈឺនិងហើមសន្លាក់ផងដែរ។ នេះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយការពាររាល់កោសិកានិងជាលិកាពីការខូចខាត ក៏ដូចជាប្រយុទ្ធប្រឆាំងបំបាត់ការរលាកផងដែរ។ ប្រភពដ៏ប្រសើរបំផុតនៃវីតាមីន C រួមមានម្ទេសផ្លោកពណ៌លឿង ផ្លែត្របែក ផ្លែគីវី ផ្លែក្រូច ក្រូចឆ្មារ បឺរី និងបន្លែបៃតង។

២. ខ្ទឹមសនិងខ្ទឹមបារាំង

សុទ្ធតែមានផ្ទុកសម្បូរទៅដោយជាតិរ៉ែស្ពាន់ធ័រដែលជួយប្រយុទ្ធប្រឆាំងការរលាករក្សាសុខភាពឆ្អឹងខ្ចីល្អប្រសើរនិងបំបាត់អាការៈឈឺចាប់សន្លាក់។ ក្រៅពីជួយបង្កើនជាលិកាឆ្អឹងខ្ចីហើយនោះ ការរួមបញ្ចូលខ្ទឹមសនិងខ្ទឹមបារាំងក្នុងរបបអាហារប្រចាំថ្ងៃក៏ជួយទប់ស្កាត់បញ្ហាលើសសម្ពាធឈាមផងដែរ។

៣. រមៀតនិងខ្ញី

ប្រសិនបើអ្នកចង់ពន្លឿនការផលិតជាលិកាឆ្អឹងខ្ចីចូរព្យាយាមរួមបញ្ចូលរមៀតនិងខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។ រមៀតនិងខ្ញីសុទ្ធតែមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយការពារឆ្អឹងខ្ញីពីការបំផ្លាញ ហើយក៏បំបាត់អាការៈឈឺចាប់សន្លាក់គួរឱ្យកត់សម្គាល់។

៤. គ្រាប់ធញ្ញជាតិ

ដើម្បីពន្លឿនការជួសជុលឆ្អឹងខ្ចីដែលខូចខាតឡើងវិញចូរព្យាយាមបន្ថែមគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែគ្រាប់ធញ្ញជាតិមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្កា ៣ និងម៉ង់កាណែសដែលជួយទប់ស្កាត់ការរលាក ព្រមទាំងជួយបង្កើនជាលិកាឆ្អឹងខ្ចី។

៥. ប្រេងអូលីវ

ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលកាត់បន្ថយការរលាក។ ប្រេងអូលីវអាចជួយបង្កើនល្បឿននៃការជួសជុល ក៏ដូចជាការផលិតឆ្អឹងខ្ចីទៀតផង។ គ្រាន់តែទទួលទានប្រេងអូលីវត្រឹមពី ១ ទៅ ២ ស្លាបព្រាបាយជាប្រចាំក៏ល្អសម្រាប់រក្សាសុខភាពសន្លាក់និងសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង