ការថតរូបភាពវេជ្ជសាស្រ្តបែបអេកូ ឬហៅថា Ultrasound ឬ Sonography គឺជាការប្រើប្រាស់រលកសម្លេងហ្វ្រេកង់ខ្ពស់ដើម្បីបង្កើតជារូបភាពខាងក្នុងរបស់រាងកាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីត្រៀមខ្លួនដើម្បីថតអេកូ ចូរធ្វើដូចខាងក្រោមនេះ៖
- ចូរប្រាប់គ្រូពេទ្យផងថាតើអ្នកមានបញ្ហាអាឡែហ្ស៊ី ឬត្រូវការសេវាកម្មបកប្រៃដែរឬអត់?
- ចូរទុកដាក់របស់មានតម្លៃនៅផ្ទះឲ្យអស់
- ចូរស្តាប់ការណែនាំរបស់គ្រូពេទ្យ។ អ្នកប្រហែលជាតម្រូវឲ្យញ៉ាំទឹកសិនមុននឹងថតអេកូ
- ការថតអេកូនេះអាចមានរយៈពេលពី៣០ ទៅ៦០នាទី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសួរអ្នកបច្ចេកទេសរាល់សំណួរដែលអ្នកចង់សួរ ឬអ្វីដែលអ្នកឆ្ងល់៕