តែបៃតងគឺជាភេសជ្ជៈដ៏ពេញនិយមមួយហើយមានប្រយោជន៍ចំពោះសុខភាពច្រើនទៀត។ គោលដៅថ្មីនោះគឺថា វាអាចញ៉ាំបាននៅពេលព្រឹក។ មនុស្សជាច្រើននិយាយថា វាអាចជួយដល់ការគេងលក់កាន់តេស្រួល និងភ្ញាក់ពីគេងមកស្រឡះល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំតែនៅពេលយប់អាចមានផលវិាករបស់វាដែរ។
តែបៃតងផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើន។ ការញ៉ាំវានៅពេលយប់ប្រហែលជាមិនគ្រាន់តែពង្រឹងដល់ការគេងទេ តែក៏ផ្តល់ជាប្រយោជន៍បន្ថែមតិចតួចដល់សុខភាពដែរ។ តែបៃតងត្រូវបានបំលែងចេញពីស្លឹករុក្ខជាតិ Camellia Sinensis ដែលផ្ទុកទោដោយសារធាតុមានប្រយោជន៍ជាច្រើនរបស់រុក្ខជាតិ ដែលមានដូចជា៖
- Catechins៖ អង់ទីអុកស៊ីដង់ក្រុមនេះមានដូចជា Epigallocatechin Gallate (EGCG) និង Epigallocatechin (EGC)។ វាត្រូវបានកេចាត់ទុកថាជាហេតុផលដ៏សំខាន់មួយនៅពីក្រោយថាមពលដ៏ខ្លាំងរបស់តែបៃតង។
- កាហ្វេអ៊ីន៖ សារធាតុភ្ញោចមួយនេះក៏ត្រូវបានគេរកឃើញក្នុងកាហ្វេ សូកូឡា និងតែផ្សេងៗទៀតដែរ។ វាអាចជំរុញដល់មុខងារកោសិកាសរសៃប្រសាទ ពង្រឹងដល់អារម្មណ៍ ពេលវេលាមានប្រតិកម្ម និងការចងចាំ។
- អាស៊ីតអាមីណេ៖ ភាគច្រើននៃអាស៊ីតអាមីណេក្នុងតែបៃតងគឺជា Theanine ដែលត្រូវបានគេដឹងថាជួយពង្រឹងដល់មុខងារខួរក្បាល បន្ថយស្រ្តេស និងជំរុញដល់ការធូរអារម្មណ៍។
សារធាតុទាំងនេះធ្វើការជាមួយគ្នាដើផ្តល់ជាប្រយោជន៍ដល់សុខភាពជាច្រើនរួមទាំងប្រឆាំងមហារីក និងបន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។
តែបៃតងក៏ប្រហែលជាជួយជំរុញដល់គុណភាព និងបរិមាណនៃការគេងដែរ។ សារធាតុ Theanine ត្រូវបានគេជឿថា ជំរុញដល់ការគេង។ វាក៏មានប្រសិទ្ធភាពក្នុងការបន្ថយអ័រម៉ូនស្រ្តេស និងការភ្ញាក់ផ្អើលសរសៃប្រសាទក្នុងខួរក្បាល ដូច្នេះខួរក្បាលនឹងមានការធូរស្រាលអារម្មណ៍ច្រើន។
ឧទាហរណ៍ អំណះអំណាងបានឲ្យដឹងថា ការញ៉ាំតែបៃតង ៧៥០ ទៅ ១០០០មីលីលីត្រ ដែលមានជាតិកាហ្វេអ៊ីនទាប ពេញមួយថ្ងៃប្រហែលជាបន្ថយភាពអស់កម្លាំង និងស្រ្តេស ព្រមទាំងពង្រឹងដល់គុណភាពនៃការគេងផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ មិនមានការសិក្សាណាមួយពេញលេញទៅលើឥទ្ធិពលនៃការញ៉ាំតែបៃតងនៅពេលយប់នៅឡើយទេ៕