ជីវិតដែលគ្មានសម្លេងចម្រៀងទេវាហាក់បីដូចជាគួរឲ្យធុញទ្រាន់ណាស់។ មិនខ្វល់ថាជាចង្វាក់អ្វី ភាសាអ្វី ឬប្រភេទចម្រៀងដែលអ្នកចូលចិត្តឬអត់ទេ តែវាពិតជានឹងធ្វើឲ្យស្ថានភាពរបស់អ្នកធូរស្រាលជាងមុនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ តើអ្នកធ្លាប់ឆ្ងល់ទេថា តើចម្រៀងមានឥទ្ធិពលអ្វីចំពោះអារម្មណ៍ និងសុខភាពទូទៅរបស់មនុស្សយើងទៅ?
អ្នកស្រាវជ្រាវបានព្យាយាមស្វែងរកឥទ្ធិពលព្យាបាលនៃការស្តាប់ចម្រៀងចំពោះចិត្ត និងរាងកាយ។ បើសិនជាយើងមិនគិតទៅលើអំណះអំណាងណាមួយដែលអាចទុកចិត្តបាននោះ មនុស្សភាគច្រើននឹងយល់ការពិតមួយថា ចម្រៀងនឹងធ្វើឲ្យមនុស្សយើងមានអារម្មណ៍ល្អជាងមុន។ យោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Positive Psychology បានឲ្យដឹងថា ការស្តាប់ចម្រៀងអាចពង្រឹងដល់អារម្មណ៍ និងបង្កើនភាពមានសេចក្តីសុខក្នុងរយៈពេលតែ ២សប្តាហ៍ប៉ុណ្ណោះ។ ទោះបីជាការស្តាប់ចម្រៀងកម្សត់ៗក៏ដោយ ក៏គេនៅតែមានអារម្មណ៍រីករាយដែរ ដែលជំរុញដល់រាងកាយកាន់តែមានសុខភាពល្អ រកចំណូលបានកាន់តែខ្ពស់ ព្រមទាំងទំនាក់ទំនងស្នេហាកាន់តែល្អ។ ដូច្នេះហើយ ការស្តាប់ចម្រៀងអាចជួយពង្រឹងដល់សុខភាពផ្លូវកាយ និងចិត្តបានយ៉ាងល្អ។
ការព្យាបាលដោយប្រើចម្រៀងឬតន្ត្រីមានភាពពេញនិយមយ៉ាងខ្លាំងនាពេលថ្មីៗនេះប៉ុន្តែវាត្រូវបានគេអនុវត្តច្រើនសតវត្សរ៍ទៅហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យោងទៅតាម American Music Therapy Association បានឲ្យដឹងថា កម្មវិធីចម្រៀងអាចជួយគ្រប់គ្រងស្រ្តេស ជំរុញដល់ការចងចាំ និងបំបាត់ការឈឺចាប់លើរាងកាយ និងអារម្មណ៍បាន។ អ្នកដែលស្តាប់ចម្រៀងមុនពេល ក្នុងពេល ឬក្រោយពេលវះកាត់ឃើញថាមិនសូវមានការឈឺចាប់ ថប់អារម្មណ៍ និងបញ្ហាច្រើនដូចអ្នកដែលមិនបានស្តាប់ចម្រៀងឡើយ៕