នៅពេលដែលអ្នកមានផ្ទៃពោះ ហើយជិតដល់ខែដែលសម្រាល អ្នកគួរតែប្រយ័ត្ន ព្រោះបើអ្នកដើរខុសរបៀប នោះវាអាចប៉ះពាល់ដល់អ្នក និងកូនក្នុងផ្ទៃបាន ដូចនេះអ្នកគួរតែប្រើវិធីក្នុងការដើរឱ្យបានត្រឹមត្រូវទើបអ្នកមិនមានគ្រោះថ្នាក់។ តើមានរបៀបណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

នៅពេលដែលអ្នកដើរទៅហាត់ប្រាណ អ្នកគួរតែជ្រើសរើសួនច្បារណាដែលមិនមានឡានធ្វើដំណើរទៅមក ទើបអ្នកមិនស្រូបយកផ្សែងពុលចូលក្នុងរាងកាយអ្នកច្រើនដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់កូន ហើយត្រូវតែជ្រើសរើសស្បែកជើងដែលអ្នកពាក់ទៅមានអារម្មណ៍ថាស្រួល ហើយពេលដែលអ្នកដើរ អ្នកត្រូវដើរឱ្យត្រង់ខ្នង ងើយក្បាលឡើង ដើរដោយប្រើកែងជើងមុនម្រាមជើង ហើយដើរដោយមានលំនឹង ម្យ៉ាងទៀតអ្នកត្រូវតែទប់របស់ផ្សេងៗដើម្បីដើរ រួចមិនត្រូវដើរលឿនទេ ហើយក៏មិនត្រូវពើងពោះទៅមុខដែរ បើមានអារម្មណ៍ថាហត់ អ្នកត្រូវតែសម្រាកពី៥ទៅ១០នាទីទើបបន្តដំណើរទៅមុខ នោះវានឹងមិនងាយប៉ះពាល់ដល់សុខភាពអ្នកឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)