ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកមិនឲ្យសម្ពាធឈាមលើសក្នុងពេលជិតដល់ខែសម្រាលកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយគួរតែគេងឲ្យបានគ្រប់គ្រាន់ ដោយគេងឲ្យគ្រប់ពី៨ដល់១០ម៉ោងក្នុងមួយថ្ងៃ។ ជាពិសេស អ្នកម្តាយក៏គួរតែគេងថ្ងៃឲ្យបាន២ម៉ោងផងដែរ។ ម្យ៉ាងទៀត អ្នកគួរតែគេងបែរមកចំហៀងខាងឆ្វេង ទើបមិនធ្វើឲ្យអ្នកនោមច្រើន ថែមទាំងធ្វើឲ្យឈមដើរបានស្រួលផងដែរ។
- ស្ត្រីមានផ្ទៃពោះ គួរតែប្រយ័ត្នពីរបបអាហារ ដោយគួរតែជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ហើយខ្លាញ់ទាប ថែមទាំងមានផ្ទុកវីតាមីនផងដែរ។ ជាពិសេស អាហារដែលអ្នកបរិភោគមិនគួរប្រៃឡើយ ទើបសម្ពាធឈាមអ្នកមិនឡើងខ្ពស់។
- នារីមានផ្ទៃពោះ គួរតែវាស់សម្ពាធឈាម ហើយកត់ត្រារាល់ថ្ងៃ ទើបអាចចៀសពីការលើសសម្ពាធឈាមដោយមិនដឹងខ្លួន។
- នៅពេលដែលសម្ពាធឈាមអ្នកមិនធម្មតា អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីអាចការពារអ្នកទាំងពីរពីគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយចៃដន្យ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបសម្ពាធឈាមមិនងាយឡើងខ្ពស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)