ថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើ២ប្រភេទដែលអ្នកមិនអាចបរិភោគបានក្រោយពេលដែលអ្នកសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផ្លែទ្រលាប់
នៅក្នុងផ្លែទ្រលាប់នេះមានសារធាតុដែលអាចរារាំងការស្រូបយកនៃជាតិដែក ដែលអាចធ្វើឲ្យអ្នកមានអាការៈខ្វះឈាមបាន ហើយនៅក្នុងក្តាម ត្រី និងបង្គារមានប្រូតេអ៊ីនខ្ពស់ ជាហេតុដែលអាចប៉ះពាល់ដល់ក្រពះអ្នកបានក្រោយពេលដែលអ្នកបរិភោគរួច ហើយចំពោះអ្នកម្តាយដែលមានសុខភាពខ្សោយក៏មិនស័ក្តិសមក្នុងការពិសារដូចគ្នា។
ផ្លែឳឡឹក
ថ្វីត្បិតតែនៅក្នុងឳឡឹកនេះមានសារធាតុដែលអាចបញ្ចុះកម្តៅក្នុងខ្លួនអ្នក ប៉ុន្តែវាមិនស័ក្តិសមចំពោះអ្នកម្តាយដែលទើបនឹងសម្រាលកូនរួចនោះទេ ព្រោះវាមានជាតិទឹកច្រើន ដែលអាចប៉ះពាល់ដល់សុខភាពអ្នក ជាពិសេសអ្នកម្តាយដែលមានក្រពះ និងពោះវៀនខ្សោយ។
ដូចនេះអ្នកអាចបរិភោគផ្លែឈើ២ចានក្នុងមួយថ្ងៃបានហើយ ម្យ៉ាងទៀតអ្នកមិនត្រូវព្រោះតែផ្លែឈើខ្លះល្អចំពោះសុខភាពអ្នក ហើយបរិភោគច្រើននោះទេ វាអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកមានសម្ពាធជាខ្លាំង ក្រោយពេលដែលអ្នកសម្រាលកូនបានចំនួនមួយខែ អ្នកអាចជ្រើសរើសផ្លែឈើដែលអ្នកចូលចិត្តមកបរិភោគបាន ប៉ុន្តែមិនត្រូវបរិភោគផ្លែឈើដែលក្លាសេនោះទេ ត្រូវតែពិសារផ្លែឈើស្រស់ទើបល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)