ពេលដែលអ្នករៀបការរួច អ្នកត្រូវតែដឹងពីវិធីផ្សេងៗក្នុងការការពារខ្លួន ព្រោះក្រោយពេលដែលរៀបការរួច ឳពុកម្តាយមិនអាចជួយការពារអ្នកបានទៀតទេ មានតែអ្នកទេជាអ្នកដែលអាចការពារខ្លួនបាន។ តើមានវិធីណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្តីមានប្រពន្ធចុង គួរធ្វើដូចម្តេច?
ប្រសិនជាស្វាមីអ្នកមានប្រពន្ធចុង ហើយមិនមកផ្ទះ អ្នកអាចតែងតែទៅលេងផ្ទះប្រពន្ធចុងនោះ ធ្វើឲ្យគេខ្លាចអ្នក ហើយបើប្តីអ្នកចង់លេងលែសជាមួយអ្នក អ្នកមិនត្រូវយល់ព្រមភ្លាមនោះទេ អ្នកត្រូវតែឲ្យគេចាំតាមសម្រួល នោះយូរទៅប្រពន្ធចុងនោះនឹងអាចតែងតែរករឿងប្តីអ្នក នោះគេនឹងចាប់ផ្តើមធុញជាមួយប្រពន្ធចុងនោះ ហើយគេនឹងត្រឡប់មកផ្ទះរកអ្នកវិញ ដោយសារតែអ្នកមិនបានរករឿងគេច្រើន។
ពេលដែលប្តីគំរាមចង់ប្តឹង គួរធ្វើដូចម្តេច?
ពេលដែលប្តីអ្នកគំរាមអ្នកថា បើមិនព្រមលេងលែស គេនឹងប្តឹងទៅតុលាការដើម្បីដោះស្រាយ អ្នកមិនបាច់ខ្លាចនោះទេ ព្រោះមនុស្សបែបនេះភាគច្រើនបានតែមាត់ តែមិនហ៊ានប្តឹងឡើយ បានតែគំរាមអ្នកឲ្យខ្លាចតែប៉ុណ្ណោះ ដូចនេះអ្នកមិនត្រូវចាញ់ល្បិចគេនោះទេ។
ស្វាមីចង់យកកូនទៅគ្រួសារគេ គួរធ្វើដូចម្តេច?
ប្រសិនជាអ្នកដឹងថាប្តីអ្នកចង់លេងលែសជាមួយអ្នក ហើយយកកូនទៅឲ្យម្តាយឳពុកគេចិញ្ចឹម អ្នកត្រូវតែយកកូនអ្នកទៅឲ្យម្តាយអ្នកជាមុនសិន ដើម្បីកុំឲ្យគេយកបានមុន នោះគេនឹងគំរាមឲ្យអ្នកលេងលែសជាមួយគេបានឆាប់ ដើម្បីគេបានរស់នៅជាមួយប្រពន្ធចុង ដូចនេះអ្នកត្រូវតែរៀនឆ្លាតជាងគេ ទើបមិនអាចសម្រេចបំណងគេបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)