ជំងឺបេះដូងគឺជាមូលហេតុលេខមួយដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេនៅទូទាំងពិភពលោក។ តាមការសិក្សាថ្មីមួយបានបង្ហាញថា ស្រ្តីមានការប្រឈមនឹងជំងឺបេះដូងខ្ពស់ជាងមនុស្សប្រុសទៅទៀត។ ស្រ្តីនឹងត្រូវមានការប្រែប្រួលជាច្រើនក្នុងរាងកាយ ជាពិសេសក្នុងពេល និងក្រោយពេលមានផ្ទៃពោះ។ ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះនឹងត្រូវត្រឡប់មកធម្មតាវិញក្រោយពីសម្រាលកូនរួច គឺជារឿងដែលកើតមានជាញឹកញាប់លើស្រ្តីមានផ្ទៃពោះជាពិសេសតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលើសសម្ពាធឈាមក៏កើតមានជាញឹកញាប់លើស្រ្តីមានផ្ទៃពោះដែរ។ តាមការសិក្សាថ្មីមួយបានបង្ហាញថា សម្ពាធឈាមនឹងឡើងយ៉ាងលឿនលើមនុស្សស្រីជាងមនុស្សប្រុស។ តាមការសិក្សា រឿងនេះមកពីសរសៃឈាមរបស់ស្រ្តីឆាប់ចាស់ជាងបុរស។ ក្រៅពីនេះ ស្រ្តីមានផ្ទៃពោះក៏នឹងធ្វើឲ្យលើសសម្ពាធឈាមបានដែរ។
ការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះអាចធ្វើឲ្យប្រឈមនឹងបញ្ហាដល់សុខភាពទាំងម្តាយនិងកូន។ វាអាចបង្កជាបញ្ហាជាច្រើនទៅះបីជាសម្រាលកូនហើយក៏ដោយ។ ដូច្នេះហើយ យកល្អគួរតែបង្ការ និងព្យាបាលជំងឺនេះឲ្យបានលឿនបំផុត។ យោងទៅតាម CDC បានរកឃើញថា ជំងឺលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះកើតឡើងលើស្រ្តីអាយុពី ២០ ទៅ ៤៤ឆ្នាំ ម្នាក់ក្នុងចំណោមស្រ្តី១២ ទៅ១៧នាក់។
តើអ្វីទៅដែលធ្វើឲ្យលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ?
កត្តាប្រឈមមុខដូចជា ភាពធាត់ជ្រុល ការកង្វះសកម្មភាពរាងកាយ ការជក់បារី ការញ៉ាំគ្រឿងស្រវឹង ឬជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដូចជា ទឹកនោមផ្អែមប្រភេទទី២អាចជាមូលហេតុនៃជំងឺឡើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ។ កត្តាផ្សេងៗទៀតដូចជា អាយុ ការមានកូនច្រើន មានផ្ទៃពោះជាលើកដំបូង បច្ចេកវិទ្យាជំនួយដល់ការមានផ្ទៃពោះ ឬប្រវតិ្តគ្រួសារកើតជំងឺលើសសម្ពាធឈាម ក៏អាចជាកត្តាប្រឈមមុខមួយដែរ។
តើការលើសសមញពាធឈាមក្នុងពេលមានផ្ទៃពោះអាចបង្ការបានទេ?
សម្រាប់ការបង្ការការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ យកល្អគួរតែមានការព្យាបាលភ្លាមៗនៅពេលមានបញ្ហាលើសម្ពាធឈាមហើយមុនពេលមានផ្ទៃពោះ។ បើសិនជាអ្នកកំពុងតែរៀបគម្រងយកកូន ហើយលើសសម្ពាធឈាមទៀត អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធានការព្យាបាល។ ទោះបីជាក្រោយពេលមានផ្ទៃពោះហើយក៏ដោយ យកល្អគួរតែបន្តការព្យាបាលក្នុងពេល និងក្រោយពេលមានផ្ទៃពោះទៀតដែរ។
ក្រៅពីការព្យាបាល ការហាត់ប្រាណដែលជំរុញដល់ទម្ងន់មានសុខភាពល្អអាចជួយបង្ការការលើសសម្ពាធឈាមមុនពេល និងក្នុងពេលមានផ្ទៃពោះបាន។ ក្នុងពេលមានផ្ទៃពោះ អ្នកត្រូវតែតាមដានសម្ពាធឈាមជាទៀងទាត់ និងពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើប្រាស់ថ្នាំ ដែលមិនផ្តល់ការរំខានដល់ទារកក្នុងផ្ទៃ ជាពិសេសការលូតលាស់តែម្តង។
តើផលវិបាកអ្វីខ្លះដែលអាចកើតឡើងដោយសារតែការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះទៅ?
ជំងឺលើសសម្ពាធឈាមអាចបង្កជាផលវិបាកជាច្រើនសម្រាប់ម្តាយ និងទារកទាំងក្នុងពេល និងក្រោយពេលមានផ្ទៃពោះ។ ម្តាយអាចប្រឈមខ្ពស់នឹងជំងឺដាច់សរសៃឈាមខួរក្បាល ខូចតម្រងនោម និងប្រកាច់។ ម្តាយក៏អាចនឹងត្រូវការប្រើថ្នាំដើម្បីជំរុញដល់ការសម្រាលកូនបានដែរ ដោយសារតែការលើសសម្ពាធឈាម។
សម្រាប់ទារកវិញ ការលើសសម្ពាធឈាមអាចនាំឲ្យកូនកើតមិនគ្រប់ខែដែលនាំឲ្យមានផលវិបាកផ្ទាល់ខ្លួនរបស់វាតែម្តង។ ការកើតមិនគ្រប់ទម្ងន់ក៏កើតឡើងជាញឹកញាប់ចំពោះទារកដែលមានម្តាយលើសសម្ពាធឈាមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្ពាធឈាមខ្ពស់របស់ម្តាយនឹងធ្វើឲ្យទារកកាន់តែពិបាកទទួលបានអុកស៊ីសែន និងជីវជាតិគ្រប់គ្រាន់ ហើយទារកអាចនឹងត្រូវការឆាប់សម្រាលមុនកំណត់៕