អ្នកបើកបរ​ទាំងឡាយ​ត្រូវ​តែ​រក្សា​ច្បាប់​មួយ​សម្រាប់​ខ្លួនឯង​ជាប់​ជានិច្ច នោះ​គឺ​ភ្នែក​ត្រូវ​មើល​ទៅ​មុខ និង​ដៃ​នៅជាប់​នឹង​ចង្កូត​ជានិច្ច​។ ប៉ុន្តែ​ករណី​របស់​លោក Clifford Ray Jones គឺ​មិន​បាន​ប្រើ​ភ្នែក​របស់​គាត់​មើលផ្លូវ និង​ដៃ​កាន់ចង្កូត​ឡាន​ឡើយ ព្រោះ​តែ​គាត់​កំពុងតែ​ជក់​ចិត្តនឹង​រឿង​ដែល​នាំឱ្យ​បែក​អារម្មណ៍ ឬ​ដោយសារតែ​គាត់​ហ្នឹង​ចង់​ផ្លាស់ប្តូរ​ច្បាស់​ចរាចរណ៍​ហ្នឹង ប៉ុន្តែ​គាត់​មិន​គិត​ចឹង​ទេ គឺ​គាត់​កំពុងតែ​ជួយ​ខ្លួនឯង​ជាមួយនឹង​ភ្នែក​មើល​រឿង​សិច​ក្នុង​ទូរស័ព្ទដៃ​របស់​គាត់​ទៅ​វិញ​។

​បុរស​ម្នាក់​ខាងលើ​នេះ​មាន​អាយុ ៥៨​ឆ្នាំ​ហើយ ប៉ុន្តែ​គាត់​បែ​ជា​ចំណាយ​ពេលវេលា​ដើម្បី​ផ្តល់​ការសប្បាយ​ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​អាទិត្យ​មួយ​នេះ​ទៅវិញ ហើយក៏​បាន​បាត់បង់​ម្ចាស់ការ​លើ​ការគ្រប់គ្រង​រថយន្ត​ដែល​ខ្លួន​កំពុង​តែ​ជិះ​ដែរ​។

ក្រោយមក​គាត់​ក៏​បាន​ស្លាប់​ដោយសារតែ​មិន​បាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ក្នុង​ពេល​កំពុងតែ​មើល​រឿង​សិច​ពេល​បើកបរ​នេះ​តែម្តង​ទៅ​។

សូមបញ្ជាក់​ថា ប៉ូលីស​បាន​រកឃើញ​សាកសប់​របស់គាត់​នៅវេលា​ម៉ោង​ប្រហែល ៣ និង ៣០​នាទី​ព្រឹក ដោយ​គ្មាន​ស្លៀកខោ​ឡើយ​។ មេបញ្ជាការ​ស្ថានីយ​ប៉ូលីស លោក Mike Show បាន​និយាយថា វា​គឺជា​គ្រោះថ្នាក់​ចរចារ​ណ៍​មួយ​ដែល​ចម្លែក​បំផុត​ដែល​គាត់​ធ្លាប់​ជួបប្រទះ​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង