ចាប់តាំងពីថ្នាំលាបជញ្ជាំងរហូតដល់ផលិតផលមានក្លិនក្រអូបមួយចំនួន ផលិតផលប្រើប្រាស់ក្នុងផ្ទះញឹកញាប់អាចផ្ទុកទៅដោយសារធាតុគីមីពុលច្រើនណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីការពារខ្លួនឯងពីសារធាតុគីមីទាំងនេះ យកល្អគួរតែធ្វើដូចខាងក្រោម៖
- នៅពេលធ្វើការជាមួយការលាងសម្អាតផ្ទះបាយ ចូរពាក់ស្រោមដៃ និងម៉ាសគ្រប់ពេលទាំងអស់
- ចុរប្រាកដថា តំបន់ដែលអ្នកកំពុងតែប្រើប្រាស់សារធាតុគីមីនោះ មានការបឺតខ្យល់ ឬសម្អាតបន្ទប់នោះបានល្អហើយ
- ពេលលាងចាន ចូរពាក់ស្រោមដៃជានិច្ចនៅពេលប្រើប្រាស់សាប៊ូលាងសម្លាប់សម្លាប់បាក់តេរី
- ចូរលាងសម្អាតដៃភ្លាមៗបើសិនជាឃើញមានជាប់សារធាតុគីមីលើស្បែកហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរជ្រើសរើសផលិតផលលាងសម្អាតគ្មានជាតិពុលបើសិនជាអាចធ្វើទៅបាន៕