បើសិនជាអ្នកធ្លាប់ទិញទឹកសុទ្ធមួយកេះមកទុកញ៉ាំ អ្នកប្រហែលជាសម្គាល់ឃើញមានការដាក់ស្លាកសញ្ញាការហួសកាលបរិច្ឆេតនៅលើសម្បកដប ឬកេះកែលវិចខ្ចប់ហើយ។ ថ្មីនេះ ដបទឹកសុទ្ធភាគច្រើនដែលផលិតក្នុងសហរដ្ឋអាមេរិកគឺសុទ្ធតែមានការបញ្ជាក់អំពីការហួសកាលបរិច្ឆេតទាំងអស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែរឿងនេះអាចនឹងមានការភ័នច្រឡំ និងបង្កជាការងើយឆ្ងល់ថាតើទឹកដែលញ៉ាំនៅពេលហួសកាលបរិច្ឆេតបែបនេះអាចមានសុវត្ថិភាពដែរទេក្នុងការទទួលទានទៀត។
តើទឹកចេញពីក្បាលរ៉ូមីណេអាចនឹងខូចដែរទេ?
ទឹកចេញពីក្បាលរ៉ូមីណេអាចរក្សាទុក និងញ៉ាំបានរហូតដល់ ៦ខែ ដោយមានផលរំខានតិចតួចបំផុតកាលណាវាត្រូវបានរក្សាទុកបានយ៉ាងល្អ។ ប៉ុន្តែទឹកចេញពីក្បាលរ៉ូមីណេត្រូវបានលាយជាមួយសារធាតុ Carbonate ដែលអាចទៅជាស្តើងនៅពេលជាតិឧស្ម័នចេញពីទឹកនេះបន្តិចម្តងៗ ដេលជាហេតុនាំឲ្យវាមានការផ្លាស់ប្តូររសជាតិបាន។ ទឹកធម្មតាក៏អាចមានការប្រែប្រួលរសជាតិដែរ ដែលបង្កឡើងដោយកាបូនឌីអុកស៊ីតក្នុងបរិយាកាសលាយជាមួយនឹងទឹក និងធ្វើឲ្យវាមានលក្ខណៈជាតិអាស៊ីតតិចតួច។ ថ្វីបើទឹកប្រភេទនេះអាចនឹងមិនមានរសជាតិ តែវានៅតែត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពក្នុងការញ៉ាំរហូតដល់ ៦ខែដែរ។ បើសិនជាទឹកដែលចេញពីក្បាលរ៉ូមីណេនេះរក្សាទុកបានល្អ អ្នកអាចប្រើវាសម្រាប់លាងសម្អាតអាហារអីបាន។
ដបទឹកសុទ្ធអាចហួសកាលបរិច្ឆេត
ថ្វីត្បិតតែទឹកខ្លួនឯងមិនចេះហួសឌឺឡេ តែដបទឹកដែលផ្ទុកទឹកនេះច្រើនតែមានកាលបរិច្ឆេតរបស់វា។ ក្នុងឆ្នាំ ១៩៨៧ រដ្ឋ New Jersey បានក្លាយទៅជារដ្ឋដំបូងគេ និងតែមួយគត់ដែលផ្តល់ការអនុញ្ញាតិឲ្យមានការផ្តល់កាលបរិច្ឆេតលើផលិតផលអាហារទាមងអស់ រួមទាំងដបទឹកសុទ្ធផងដែរ ដោយមានរយៈពេលចាប់ពី ២ឆ្នាំចុះរាល់ការផលិតរួច។ នៅពេលច្បាស់នេះចូលជាធរមាន ការដាក់បង្ហាញកាលបរិច្ឆេតហួសកំណត់បានក្លាយទៅជាស្តង់ដារមួយសម្រាប់រោគចក្រផលិតទឹកសុទ្ធទាំងអស់ត្រូវធ្វើតាម។ ប៉ុន្តែច្បាប់នេះត្រូវបានកែប្រែនៅពេលក្រោយៗទៀត។ ជាទូទៅ វានៅតែមិនមែនជារឿងល្អដដែលក្នុងការញ៉ាំទឹកចេញពីដបទឹកផ្លាស្ទិចដែលហួសកាលបរិច្ឆេតហើយ។ នេះដោយសារតែ ជាតិផ្លាស្ទិចអាចចាប់ផ្តើមជ្រៀតចូលទៅក្នុងទឹក បង្ករោគដល់ទឹកដោយសារធាតុគីមីដូចជា Antimony និង Bisphenol A (BPA)។
បើសិនជាញ៉ាំទៀងទាត់ទៀតនោះ សារធាតុផ្លាស្ទិចទាំងនេះអាចបន្ថយការកកកុញក្នុងរាងកាយ ដែលបង្កជាគ្រោះថ្នាក់ដល់សុខភាពពោះវៀន ប្រព័ន្ធភាពស៊ាំ និងមុខងារផ្លូវដង្ហើមបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) លើសពីនេះទៅទៀត ដបទឹកសុទ្ធដែលមានជាតិ Carbonated ប្រហែលជាងាយនឹងទៅជាសំប៉ែត ហើយការបាត់បង់សារធាតុ Carbonate ធ្វើឲ្យបាត់បង់រសជាតិដែរ៕