កាហ្វេគឺជាភេសជ្ជៈម្យ៉ាងដែលអាចជួយអ្នកមិនឲ្យងងុយគេងពេលធ្វើការងារ ដូចនេះមនុស្សគ្រប់រូបតែងតែទទួលទានជារៀងរាល់ព្រឹក មានអ្នកខ្លះមួយថ្ងៃផឹកចំនួនលើសពី៣កែវទៀតផង ប៉ុន្តែតើវាអាចប៉ះពាល់ដល់សមត្ថភាពបង្កើតកូនរបស់អ្នកឬទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងកាហ្វេមានជាតិកាហ្វេអ៊ីនដែលអាចប៉ះពាល់ដល់សម្ថភាពបង្កើតកូនរបស់មនុស្សស្រី មានការស្រាវជ្រាវមួយចំនួនបានបញ្ជាក់ថា ជាតិកាហ្វេអ៊ីន និងសម្ថភាពបង្កើតកូនរបស់នារីគឺមានទំនាក់ទំនងនឹងគ្នា។ មានការស្រាវជ្រាវមួយទៀតបានបញ្ជាក់ថា ចំពោះនារីដែលស្រូបយកជាតិកាហ្វេអ៊ីនមួយថ្ងៃចំនួន៣០០មីលីក្រាម អត្រានៃការមានផ្ទៃពោះគឺទាបជាងស្ត្រីដែលមិនផឹកចំនួន២៧% ដូចនេះបើអ្នកស្ថិតក្នុងដំណាក់កាលដែលចង់បានកូន អ្នកគួរតែកាត់បន្ថយការផឹកកាហ្វេ ឬមិនផឹកតែម្តង។ ជាងនេះទៅទៀត ប្រសិនជាអ្នកស្ថិតក្នុងដំណាក់កាលមានផ្ទៃពោះ ហើយអ្នកផឹកកាហ្វេចំនួនហួសពី២០០មីលីក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការរលូតកូនគឺខ្ពស់ណាស់ ដូចនេះដើម្បីទទួលបានកូន អ្នកគួរតែផ្តាច់កុំផឹកឲ្យសោះចាប់ពីពេលនេះតទៅ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)