បើអ្នកចង់ដឹងថាមនុស្សស្រីម្នាក់មានសំណាងឬមិនមានសំណាង អ្នកអាចមើលតាមទម្រង់នៃជើងរបស់គេបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្រោមជើងមានប្រជ្រុយ
ប្រសិនជានៅក្រោមជើងអ្នកមានប្រជ្រុយ ហើយវាមានលក្ខណៈធំ ខ្មៅ និងភ្លឺ នោះបញ្ជាក់ថាគេជាមនុស្សដែលមានលាភសំណាង ហើយប្រជ្រុយកាន់តែធំ នោះលាភនឹងកាន់តែធំដូចគ្នា។
ជើងដែលតូចហើយណែន
នារីដែលមានជើងតូច ហើយមានលក្ខណៈណែន គឺជាមនុស្សដែលតែងតែមានគេតាមជួយជានិច្ច ចំពោះសម្លៀកបំពាក់ និងចំណីអាហារវិញគឺមិនខ្វះឡើយ លាភសំណាងនឹងហូរចូលមកដូចគ្នា។
ប្រអប់ជើង ឬខ្នងជើងមានរោម
ប្រសិនជាប្រអប់ជើងអ្នកមានរោម វាអាចចែកចេញជាពីរប្រភេទ បើវាមានរោមដែលល្អិត ហើយទន់ នោះអ្នកជាមនុស្សដែលមានសំណាងជាខ្លាំង អ្នកនឹងអាចជោគជ័យក្នុងមុខរបរអ្នកច្រើន ប៉ុន្តែបើរោមនោះរឹង នោះអ្នកជាមនុស្សដែលបរាជ័យក្នុងមុខរបរអ្នកច្រើនជាងជោគជ័យ អ្នកជាមនុស្សដែលពុំសូវមានសំណាងឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)