Join with Health.com.kh on Telegram

មានអ្នកខ្លះមិនហ៊ានទិញម៉ាស៊ីនត្រជាក់ដើម្បីប្រើទេ ព្រោះគេខ្លាចអស់ភ្លើងច្រើន រីឯអ្នកខ្លះវិញទិញហើយបែរជាមិនហ៊ានប្រើដែរ ដោយសារតែវាស៊ីភ្លើងខ្លាំងពេក ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបក្នុងការសន្សំសំចៃភ្លើង។ តើមានវិធីអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

លាងឲ្យបានទៀងទាត់

នៅពេលដែលអ្នកប្រើយូរ ហើយមិនលាងសំណាញ់ដែលមានក្នុងនោះនឹងកកដីជាច្រើនជាប់នៅក្នុងនោះ ជាហេតុដែលធ្វើឲ្យវាមិនត្រជាក់ ហើយថែមទាំងស៊ីភ្លើងច្រើនទៀតផង ដូចនេះអ្នកគួរតែ២អាទិត្យលាងម្តង។

បើកម៉ាស៊ីនត្រជាក់ ត្រូវបិទបង្អួច

នៅពេលដែលអ្នកចាប់ផ្តើមបើកម៉ាស៊ីនត្រជាក់ អ្នកត្រូវតែបិទបង្អួត និងទ្វារក្នុងបន្ទប់អ្នក បើពុំដូច្នោះទេ បន្ទប់អ្នកនឹងមិនត្រជាក់ឡើយ ដូចនេះម៉ាស៊ីនត្រជាក់ត្រូវការប្រើភ្លើងខ្លាំងដើម្បីធ្វើឲ្យបន្ទប់អ្នកត្រជាក់ វានឹងស៊ីភ្លើងកាន់តែច្រើនថែមទៀត។

សីតុណ្ហភាពត្រូវបើកខ្ពស់

សីតុណ្ហភាពនៃម៉ាស៊ីនត្រជាក់របស់អ្នកមិនត្រូវបើកពី១៥ទៅ២១អង្សាសេឡើយ ព្រោះសីតុណ្ហភាពកាន់តែទាប នោះវានឹងស៊ីភ្លើងកាន់តែច្រើន ដូចនេះអ្នកមិនត្រូវតម្រូវសីតុណ្ហភាពឲ្យទាបពេកទេ ទើបអ្នកអាចសន្សំសំចៃភ្លើងបាន។

បិទវាំងនង

អ្នកមិនត្រូវបើកម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ដែលមានពន្លឺព្រះអាទិត្យចាំងចូលនោះទេ ព្រោះវាជាសត្រូវរបស់ម៉ាស៊ីនត្រជាក់ ដែលអាចធ្វើឲ្យម៉ាស៊ីនត្រជាក់របស់អ្នកប្រើភ្លើងកាន់តែច្រើនដើម្បីធ្វើឲ្យបន្ទប់អ្នកត្រជាក់។

បិទមុនចេញក្រៅ

នៅពេលដែលអ្នកចង់ចេញពីបន្ទប់ អ្នកត្រូវតែបិទម៉ាស៊ីនត្រជាក់នោះជាមុនសិន ទើបអ្នកមិនចាំបាច់ចំណាយថវិការច្រើនលើថ្លៃភ្លើង។

បើកកង្ហាជាមួយម៉ាស៊ីនត្រជាក់

មានអ្នកខ្លះនៅពេលដែលបើកម៉ាស៊ីនត្រជាក់ គេមិនហ៊ានបើកកង្ហានោះទេ ព្រោះខ្លាចអស់ប្រាក់ច្រើន នេះជាគំនិតដែលខុសមួយ ដូចនេះអ្នកគួរតែបើកម៉ាស៊ីនត្រជាក់ និង​កង្ហានៅពេលតែមួយ ទើបវាអាចធ្វើឲ្យបន្ទប់អ្នកឆាប់ត្រជាក់ ហើយមិនស៊ីភ្លើងច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)