ការផ្ដល់អោយកូនរបស់លោកអ្នកនូវអាហារត្រឹមត្រូវកំឡុងពេលពួកគេស្ថិតក្នុងដំណាក់កាលធំធាត់ឡើងនោះ គឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះគួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់កុមារ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់សុខភាពកូនៗរបស់លោកអ្នក ៖
១. ផ្លែឈើ
វាហាក់ដូជាមិនពិបាកនឹងឱ្យក្មេងៗព្យាយាមញ៊ាំផ្លែឈើឡើយ! ក៏ព្រោះផ្លែឈើភាគច្រើនមានពណ៌ស្រស់រសជាតិឆ្ងាញ់។ តាមរយៈបរិមាណនៃសារធាតុចិញ្ចឹមចាំបាច់ច្រើនប្រភេទ រួមទាំងវីតាមីន ជាតិរ៉ែ និងជាតិសសៃខ្ពស់បានធ្វើឱ្យផ្លែឈើស្រស់ៗក្លាយជាអាហារសម្រន់ដ៏ល្អឥតខ្ចោះសម្រាប់កុមារ។
២. បន្លែបៃតង
ទោះបីជាកុមារមិនចូលចិត្តញ៊ាំបន្លែ ប៉ុន្តែក៏មិនមែនមានន័យថាអ្នកត្រូវដកបន្លែចេញពីរបបអាហារប្រចាំថ្ងៃឡើយ។ បន្លែបៃតងជាអាហារដ៏ចាំបាច់សម្រាប់រក្សាសុខភាពរាងកាយរឹងមាំចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះចូរព្យាយាមរួមបញ្ចូល ឬលាយបន្លែបៃតងក្នុងអាហារផ្សេងៗដើម្បីឱ្យកូនៗរបស់អ្នកបានទទួលទាន។
៣. គ្រាប់ធញ្ញជាតិ
ក៏ដូចនឹងផ្លែឈើដែរ! គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់កុមារ។ គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អដែលផ្ដល់ថាមពលនិងប្រូតេអ៊ីនចាំបាច់សម្រាប់ការលូតលាស់នៃសាច់ដុំ។ ទោះជាយ៉ាងណាមិនគួរឱ្យពួកគេទទួលទានច្រើនពេកឡើយ។
៤. ឈីស
ក្រៅពីបឺរសណ្ដែកដី ឈីសក៏ប្រសើរសម្រាប់កុមារផងដែរ។ វាមានផ្ទុកប្រូតេអ៊ីនចាំបាច់សម្រាប់ការលូតលាស់នៃសាច់ដុំ។ ឈីសក៏មានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលសំខាន់សម្រាប់សុខភាពឆ្អឹងនិងធ្មេញរឹងមាំ។
៥. ត្រី
ត្រីជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់កុមារ! កុមារគួរទទួលទាននូវអាហារដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ សំខាន់ណាស់សម្រាប់ការវិវឌ្ឍន៍ខួរក្បាល និងភ្នែករបស់កុមារ។ ហើយត្រីសម្បូរខ្លាញ់ គឺជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់ប្រភេទនេះ៕