ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានទឹកសណ្ដែក ប៉ុន្តែប្រហែលជាមិនដែលចាំអារម្មណ៍អំពីអត្ថប្រយោជន៍របស់ភេសជ្ជៈធម្មជាតិនេះចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការទទួលទានទឹកសណ្ដែកល្អយ៉ាងណាខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលទឹកសណ្ដែកក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ខុសពីផលិតផលទឹកដោះគោស្រស់មួយចំនួនដែលមានផ្ទុកជាតិខ្លាញ់និងកូឡេស្តេរ៉ូលខ្ពស់ ទឹកសណ្ដែកគ្មានផ្ទុកជាតិខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉លឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទឹកសណ្ដែកមានផ្ទុកអាស៊ីតខ្លាញ់ល្អ monounsaturated និង polyunsaturated ដែលជួយបង្អាក់ការដឹកជញ្ជូនកូឡេស្តេរ៉ូលទៅក្នុងឈាម។ ដូច្នេះការទទួលទានទឹកសណ្ដែកជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានយ៉ាងប្រសើរ។
២. ពង្រឹងសុខភាពសសៃឈាម
នេះក៏ព្រោះតែទឹកសណ្ដែកសៀងមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនផ្សេងទៀតដែលជួយការពារ ក៏ដូចជាពង្រឹងសុខភាពសសៃឈាមគួរឱ្យកត់សម្គាល់។
៣. ជួយឱ្យស្រកទម្ងន់
ទឹកសណ្ដែកធម្មជាតិមានផ្ទុកជាតិស្ករទាបជាងទឹកដោះគោ។ មួយពែងនៃទឹកសណ្ដែកសុទ្ធមានផ្ទុកត្រឹមតែ ៨០ កាឡូរីប៉ុណ្ណោះ។ ទោះជាយ៉ាងណាទឹកសណ្ដែកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរ។ លើសពីនេះទៅទៀតអាស៊ីតខ្លាញ់ monounsaturated ក្នុងទឹកសណ្ដែកជួយរារាំងការស្រូបយកជាតិខ្លាញ់នៃពោះវៀនដែលផ្ដល់អត្ថប្រយោជន៍ជួយឱ្យស្រកទម្ងន់។
៤. ទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាត
ទឹកសណ្ដែកជាប្រភពដ៏ប្រសើរនៃសារធាតុ phytoestrogen ដែលអាចរារាំងការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនច្រើនលើសកម្រិតចំពោះបុរស ហើយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។
៥. ទប់ស្កាត់ជំងឺពុកឆ្អឹង
ទឹកសណ្ដែកមានផ្ទុកសារធាតុ phytoestrogen ដែលជួយពន្លឿនក៏ដូចជាបង្កើនការស្រូបជាតិកាល់ស្យូមដោយរាងកាយនិងទប់ស្កាត់ការបាត់បង់ម៉ាសនៃឆ្អឹង។ ដូច្នេះអ្នកអាចនឹងចៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹងជាមិនខាន៕