នៅថ្ងៃចូលឆ្នាំចិនមានអាហារជាច្រើនដែលអ្នកអាចនឹងបរិភោគចូលទៅក្នុងពោះអ្នក ប៉ុន្តែក្រោយពេលដែលអ្នកពិសារអាហារទាំងនោះរួច ចូលអ្នកកុំភ្លេចបរិភោគបន្លែទាំង៤យ៉ាងដែលអាចជួយដល់សុខភាព និងរាងកាយអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆៃថាវ

នៅពេលដែលអ្នកទិញឆៃថាវមក អ្នកត្រូវតែចិតក្បាលវាចេញ បន្ទាប់មកប្រលាក់អំបិល ទើបយកក្រដាសខ្ចប់ដាក់ក្នុងទូរទឹកកក ហើយនៅពេលដែលអ្នកចង់យកវាចេញមកចម្អិន អ្នកត្រូវតែយកច្រាសទន់មកដុសវាជាមុនសិន ទើបលាងទឹកចេញចំនួនពី២ទៅ៣ដង រួចចិតសំបកចេញ ទើបលាងទឹកម្តងទៀត ដើម្បីជម្រះគីមីចេញឲ្យអស់។

ស្ពៃបូកគោ

ស្ពៃសដែលអ្នកទុកយកមកចម្អិន បើសល់អ្នកត្រូវខ្ចប់ក្នុងក្រដាស រួចដាក់ក្នុងថង់ប្លាស្ទិចទុកក្នុងទូរទឹកកក ហើយនៅពេលដែលអ្នកចម្អិន អ្នកមិនត្រូវចិតតូចពេកទេ ព្រោះវាអាចហូរសារធាតុចិញ្ចឹមចេញអស់ ម្យ៉ាងទៀតពេលដែលចម្អិនត្រូវតែបើកគម្របឆ្នាំង ដើម្បីឲ្យគីមីអាចភាយចេញទៅក្រៅ។

ប៉េងប៉ោះ

នៅក្នុងប៉េងប៉ោះមានសារធាតុជាច្រើនដែលអាចជួយរំលាយអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នក នៅពេលដែលអ្នកចង់រក្សាទុកវាក្នុងទូរទឹកក អ្នកត្រូវតែក្រាលក្រដាសពីក្រោម រួចផ្កាប់ក្បាលវាចុះក្រោម ដើម្បីកុំឲ្យវាដុះផ្សិត។

ផ្កាខាត់ណា

នៅមុនពេលដែលអ្នកចម្អិនផ្កាខាត់ណានេះ អ្នកត្រូវតែយកវាទៅស្រស់ទឹកចោលជាមុនសិន ដោយអ្នកអាចចាក់ទឹកក្នុងឆ្នាំងមួយ បន្ទាប់មកដាក់អំបិល និងខ្លាញ់បន្តិចចូល លុះដល់ទឹកពុះដាក់ផ្កាខាត់ណាចូល រួចទើបយកវាមកឆារ នោះវានឹងមិនប្រែពណ៌ឡើយ វានឹងមានពណ៌ស្អាតដដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)