ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចលនារបស់កូនក្នុងផ្ទៃដែលអាចប្រាប់អ្នកពីសុខភាពរបស់គេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា កូនក្នុងផ្ទៃនឹងចាប់ផ្តើមធ្វើចលនាក្នុងពេលដែលអ្នកម្តាយពរពោះបាន១៦អាទិត្យ។ ការកម្រើកនេះ ជាអ្វីដែលអាចបង្ហាញអ្នកថា កូនក្នុងផ្ទៃលូតលាស់បានល្អឬទេ ហើយទទួលបានអុកស៊ីសែនគ្រប់គ្រាន់ឬទេ។ ការធ្វើចលនារបស់កូនជាធម្មតា កូនអាចធ្វើសកម្មភាពចន្លោះពី៣ទៅ៥ដងក្នុងមួយម៉ោង ហើយក្នុង១២ម៉ោង កូនអាចកម្រើកពី៣០ដល់៤០ដង។ ដូចនេះ នៅពេលដែលកូនកម្រើកតិចជាងនេះ អ្នកម្តាយគួរតែប្រយ័ត្នពីកូនក្នុងផ្ទៃ ព្រោះកូនអាចខ្វះអុកស៊ីសែនបាន ទើបធ្វើឲ្យកូនធ្វើចលនាតិចជាងមុន។ ជាងនេះទៅទៀត ការកម្រើករបស់កូនបែងចែកជា២វេន គឺព្រឹក និងយប់។ នៅពេលព្រឹក កូនអាចកម្រើកតិច ហើយចាប់ពីម៉ោង៦ល្ងាច កូននឹងធ្វើសកម្មភាពច្រើនជាងមុន ដោយរស់រវើកជាងមុន។ ជាពិសេស ក្នុងចន្លោះម៉ោង៨ដល់១១យប់ កូននឹងធ្វើចលនាច្រើនបំផុត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)