ក្រោយខកខានជួបគ្នាអស់រយៈពេលជាយូរ អតីតតារាសម្ដែងតូចឆ្នើម Jimmy Lin និង Ashton Chen បានជួបជុំគ្នាអំឡុងពេលថតរឿងរបស់លោក Jackie Chan ឬឈិនឡុង។
២៤ឆ្នាំ ក្រោយរឿង «កូននាគសៅលីង» បានបង្ហាញខ្លួន ពេលនេះតូសំខាន់ ២នាក់ដែលធ្លាប់សម្ដែងជាតួកូនសិស្សសៅលីង មានឱកាសជួបគ្នាជាថ្មី ព្រមទាំងបង្ហាញនឹករលឹកចំពោះគ្នាទៀត។
ជាក់ស្ដែង មកទល់ឆ្នាំនេះ Jimmy Lin មានអាយុ ៤៣ឆ្នាំហើយ។ លោកបានរៀបការកាលពីឆ្នាំ ២០០៩ ហើយបច្ចុប្បន្នមានកូន ៣នាក់សុទ្ធតែប្រុស។ ទោះបីវ័យច្រើន និងមានកូនពេញផ្ទះក្ដី ប៉ុន្តែ Jimmy នៅតែក្មេងមិនចាស់សោះ។
ចំណែក Ashton Chen ដែលប្រិយមិត្តមួយចំនួនហៅថា Shi Xiaolong វិញមានអាយុ ៣០ឆ្នាំគត់។ តារាប្រុសរូបនេះមិនទាន់មានគូគាប់នឹងគេទេ ព្រោះសព្វថ្ងៃលោកកំពុងមមាញឹកនឹងការងារសិល្បៈ៕
ប្រភព៖ sabay.com.kh