រដូវរងាអាចជារឿងសប្បាយសម្រាប់រស់នៅ ប៉ុន្តែវាអាចនាំឲ្យមានបញ្ហាសុខភាពជាច្រើនរួមទាំងពោះវៀនមិនផ្តល់សុខភាពបាន។ សុខភាពពោះវៀននេះចង់សម្តៅទៅលើតុល្យភាពនៃមេរោគល្អៗក្នុងពោះវៀនដែលរស់នៅក្នុងផ្លូវក្រពះពោះវៀន។ ការជំរុញដល់តុល្យភាពត្រឹមត្រូវនៃមេរោគទាំងនេះគឺជារឿងសំខាន់សម្រាប់សុខភាពទូទៅផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យោងទៅតាមអ្នកជំនាញខាងរោគក្រពះពោះវៀនបានឲ្យដឹងថា បញ្ហាក្រពះប្រហែលជាកើតឡើងខ្លាំងក្នុងរដូវរងាបើសិនជាមនុស្សយើងងាយនឹងញ៉ាំអាហារមិនត្រឹមត្រូវ និងញ៉ាំអាហារដែលផលិតជាតិឧស្ម័នច្រើនជ្រុលដូចជា សណ្តែក ប្រូខូលី ឬខ្ទឹមបារាំងជាដើម ព្រោះវាអាចធ្វើឲ្យហើមពោះ និងឈឺពោះបែបរមួលៗបាន។ អាហារសម្បូរខ្លាញ់ និងអាហារសម្រនមានជាតិផ្អែមអាចកាត់បន្ថយសុខភាពរបស់ពោះវៀន ដែលធ្វើឲ្យទល់លាមកបាន។ ដូច្នេះហើយខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឹះខ្លីៗដែលអាចជួយគ្រប់គ្រងសុខភាពពោះវៀន និងបង្ការភាពហើមពោះបាន៖
ដោះស្រាយស្រ្តេសឲ្យអស់ព្រោះវាសំខាន់សម្រាប់ថែរក្សាសុខភាពពោះវៀន
ការបំបាត់ស្រ្តេសមិនគ្រាន់តែសំខាន់សម្រាប់សុខភាពផ្លូវចិត្តទេ តែក៏ល្អចំពោះពោះវៀនផងដែរ។ យោងទៅតាមការសិក្សាជាច្រើនបានឲ្យដឹងថា ភាពស្រ្តេសខាងផ្លូវចិត្តប្រហែលជារំខានដល់មេរោគល្អៗក្នុងពោះវៀនទោះបីជាស្ថិតក្នុងរយៈពេលខ្លីក៏ដោយ។ វិធីគ្រប់គ្រងស្រ្តេសល្អៗមានដូចជា ការតាំងសមាធិ ហាត់យូហ្គា លំហាត់ប្រាណដកដង្ហើមជ្រៅៗ និងរក្សាភាពសមសួនរបស់រាងកាយ ដែលសុទ្ធសឹងតែជួយជំរុញដល់សុខភាពពោះវៀនបានទាំងអស់។
ជ្រើសរើសអាហារប្រភេទប្រូបាយអូទិច
ការញ៉ាំអាហារប្រភេទប្រូបាយអូទិចអាចជួយទ្រទ្រង់ដល់សុខភាពពោះវៀនបាន។ ប្រូបាយអូទិចក៏អាចជួយបង្កើនបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនបាន។ ដូច្នេះការញ៉ាំអាហារប្រភេទនេះអាចជួយបង្ការការរលាករបស់ពោះវៀន និងដោះស្រាយបញ្ហាពោះវៀនបាន។ ស្ពីគីមឈីគឺជាប្រភពដ៏ល្អមួយនៃប្រូបាយអូទិច។
កាត់បន្ថយការញ៉ាំផ្អែម
របបអាហារសម្បូរទៅដោយជាតិផ្អែម និងផ្អែមសិប្បនិមិត្ត នាំឲ្យបង្កជាអតុល្យភាពមេរោគល្អៗក្នុងពោះវៀនបាន។ ការសិក្សាជាច្រើនបានណែនាំថា របបអាហារផ្ទុកទៅដោយជាតិផ្អែម និងខ្លាញ់អាចមានឥទ្ធិពលអវិជ្ជមានចំពោះបាក់តេរីល្អៗក្នុងពោះវៀន។ ជាមួយគ្នានេះដែរ ការសិក្សាផ្សេងៗបញ្ជាក់ថា ជាតិផ្អែមសិប្បនិមិត្តអាចបង្កើនចំនួនបាក់តេរីដែលជាប់ទាក់ទងនឹងជំងឺរំលាយអាហារ ហើយក៏ប្រឈមនឹងជំងឺបេះដូង និងទឹកនោមផ្អែមដែរ។ ក្រៅពីនេះ ជាតិផ្អែមប្រភេទនេះក៏អាចជះឥទ្ធិពលទៅលើជាតិស្ករក្នុងឈាមថែមទៀត។
ចូរមានទម្លាប់គេងឲ្យបានគ្រប់គ្រាន់
ការរក្សាបាននូវទម្លាប់គេងបានទៀងទាត់អាចជួយពង្រឹងដល់អារម្មណ៍ ការចងចាំ និងសុខភាពពោះវៀន។ ការគេងមិនទៀងទាត់ប្រហែលជាប៉ះពាល់ដល់បាក់តេរីល្អៗនិងអាចបង្កើនការប្រឈមនឹងការរលាកក្នុងខ្លួនបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យកល្អគួរតែគេឲ្យបានយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយយប់៕