ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយដែលមានមុខងារច្រើនក្នុងរាងកាយ។ វាដឹកនាំតួនាទីច្រើនជាង ៥០០ឯណោះ ដោយក្នុងនោះមានទាំង ការបញ្ចេញជាតិពុលពីក្នុងឈាម ផលិតទឹកប្រមាត់ដើម្បីរំលាយ និងបឺតស្រូបជាតិខ្លាញ់ បង្កើតប្រូតេអ៊ីន។ល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្លើមគឺជាសរីរាង្គមួយប្រភេទដែលអាចជួសជុលកោសិការបស់ខ្លួនឯងបាន។ ប៉ុន្តែការខូចខាតវាម្តងហើយម្តងទៀតអាចបណ្តាលឲ្យវាទៅជាមានសម្លាក ឬហៅថាក្រិនថ្លើមបាន។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលអាចបញ្ជាក់ថា ថ្លើមកំពុងតែខូចខាតហើយ៖
- អស់កម្លាំង និងខ្សោយ
- ងាយនឹងជាំស្បែក និងហូរឈាម
- រមាស់ស្បែក
- ពិបាកដកដង្ហើម
- មិនឃ្លានអាហារ
- ចង្អោ
- ឈឺ ឬហើមពោះ
- ហើមជើង និងកែងជើង
- ស្បែកទៅជាលឿង
- ឡើងរីកសរសៃឈាមក្រោមស្បែក។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនក្នុងការជួយបង្ការជំងឺថ្លើម និងថែរក្សាថ្លើមឲ្យកាន់តែមានសុខភាពល្អបាន៖
- ញ៉ាំអាហារផ្តល់សុខភាព និងតុល្យភាពដែលសម្បូរទៅដោយជាតិសរសៃដូចជា បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ចូរញ៉ាំត្រីបន្ថែមដើម្បីទទួលបានជាតិប្រូតេអ៊ីន។ ចូរចៀសវាង ឬកាត់បន្ថយការញ៉ាំសាច់ក្រហម និងអាហារសម្បូរខ្លាញ់ Saturated ដែលអាចធ្វើឲ្យមានបញ្ហាខ្លាញ់រុំថ្លើមបានបើសិនជាញ៉ាំច្រើន។ ដូច្នេះចូរញ៉ាំទឹកឲ្យបានច្រើន។
- ហាត់ប្រាណឲ្យទៀងទាត់៖ វានឹងបន្ថយសម្ពាធទៅលើថ្លើម និងបង្ការភាពធាត់ជ្រុល ដែលជាកត្តាប្រឈមមុខមួយនៃជំងឺខ្លាញ់រុំថ្លើម។ វាត្រូវបានគេណែនាំថា មនុស្សពេញវ័យគយរតែហាត់ប្រាណយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍ តាមរយៈការហែលទឹក ឬដើរលឿនៗ។
- រក្សាទម្ងន់ឲ្យមានសុខភាពល្អ៖ ការប្រឈមនឹងការកើតជំងឺខ្លាញ់រុំថ្លើមដោយមិនបង្កឡើងដោយគ្រឿងស្រវឹងនឹងខ្ពស់បើសិនជាអ្នកជាមនុស្សធាត់ជ្រុល។ របបអាហារផ្តល់សុខភាពជាមួយនឹងការហាត់ប្រាណទៀងទាត់អាចជួយសម្រកទម្ងន់ ឬថែរក្សាទម្ងន់ឲ្យមានសុខភាពល្អបាន។ ការដែលមានក្បាលពោះដុះឡើងស្អុយគឺជាកត្តាប្រឈមដ៏សំខាន់មួយនៃជំងឺខ្លាញ់រុំថ្លើម។
- បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹង ចូរញ៉ាំដោយការទទួលខុសត្រូវ៖ ការញ៉ាំគ្រឿងស្រវឹងច្រើនពេកអាចបំផ្លាញដល់កោសិកាថ្លើម និងនាំឲ្យមានការរលាក និងក្រិនថ្លើមបាន។ ដូច្នេះចូរកាត់បន្ថយការញ៉ាំ និងញ៉ាំត្រឹមកម្រិតមធ្យមបានហើយ។
- ចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ A និង B ដែលវាទាំងពីរនេះអាចជួយបង្ការសុខភាពថ្លើមបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សម្ពាធឈាមខ្ពស់ កូឡេស្តេរ៉ុលឡើងខ្ពស់ ជំងឺទឹកនោមផ្អែមសុទ្ធតែជាកត្តាប្រឈមនឹងជំងឺខ្លាញ់រុំថ្លើមបានទាំងអស់៖ ក្នុងករនីដែលអ្នកមានជំងឺមួយឬច្រើនក្នុងចំណោមជំងឺទាំងនេះ ចូរប្រាកដថា អ្នកលេបថ្នាំឲ្យបានត្រឹមត្រូវជាមួយគ្នារបបអាហារផ្តល់សុខភាព និងហាត់ប្រាណផង។ រឿងននេះនឹងជួយការពារការខូចខាតរបស់ថ្លើមបាន៕