តែបៃតងត្រូវបានគេចូលចិត្ត និងពេញនិយមអស់រយៈពេលច្រើនឆ្នាំ ហើយក៏ជាភេសជ្ជៈដ៏ពេញនិយមបំផុតផងដែរ។ ដោយសារតែវាជាភេសជ្ជៈដែលអាចព្យាបាលជំងឺច្រើនប្រភេទបាន ដូច្នេះហើយទើបក្រុមហ៊ុនភាគច្រើនបានបញ្ចូលតែបៃតងនេះទៅក្នុងផលិតផលរបស់ខ្លួន ជាពិសេសផលិតផលដែលពពាយនាយថាជួយឲ្យសក់កាន់តែមានសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្វីទៅជាតែបៃតង?
ដោយអាស្រ័យទៅតាមវិធីសាស្រ្តកៃឆ្នៃស្លឹកតែ ដូច្នេះវាអាចក្លាយទៅជាតែបៃតង ខ្មៅ ស ឬតែអ៊ូឡុងក៏មានដែឬ។ តែបៃតងត្រូវបានបង្កើតឡើងពីស្លឹកតែបៃតងស្រស់ដែលស្ថិតក្រោមការសម្ងួត និងអាលថ្ងៃ ដើម្បីកុំឲ្យមានអុកស៊ីតកម្ម និងភាពរង ដែលនាំឲ្យវាមានរសជាតិឆ្ងាញ់ ជាតែបៃតងពេញលេញតែម្តង។ ប្រភេទតែបៃតងប្រហែលជាស្ថិតក្រោមការកៃឆ្នៃខុសៗគ្នា។ ឧទាហរណ៍ តែបៃតង Matcha ត្រូវបានផលិតចេញជាមួយស្លឹកតែដែលត្រៀមទទួលផលហើយស្ថិតក្រោមសភាពស្រស់រហូតដល់ ៩០ភាគរយ ដែលជាហេតុនាំឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ និងមានអង់ទីអុកស៊ីដង់ខ្ពស់ជាងគេ។ តែបៃតងត្រូវបានគេស្គាល់យ៉ាងច្បាស់ថាសម្បូរទៅដោយអង់ទីអុកស៊ីដង់ ដោយភាគច្រើនគឺ Flavonols ជាពិសេស Catechins។ ថាមពលដ៏ខ្លាំងរបស់ Catechin ក្នុងតែបៃតងគឺជាប្រភេទ Epigallocatechin Gallate (EGCG) ដែលត្រូវបានគេដឹងថាជាប់ទាក់ទងនឹងការបន្ថយការប្រឈមនឹងជំងឺបេះដូង និងមហារីកច្រើនប្រភេទ។ យោងទៅតាមភាពសម្បូរអង់ទីអុកស៊ីដង់របស់តែបៃតង ដូច្នេះវាអាចប្រើប្រាស់ក្នុងគោលបំណងផ្សេៗជាច្រើន ដោយក្នុងនោះក៏មានការបង្ការសក់ជ្រុះ និងពង្រឹងដល់សុខភាពសក់បានដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ធំៗមួយចំនួននៃតែបៃតងចំពោះសុខភាពសរសៃសក់៖
ជួយបង្ការសក់ជ្រុះ
សក់ជ្រុះប៉ះពាល់ទាំងបុរស និងស្រ្តីជុំវិញពិភពលោក ហើយវាក៏មានមូលហេតុច្រើនដែរដូចជា ស្រ្តេស របបអាហារ ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី និងបម្រែបម្រួលអ័រម៉ូន។ សក់ជ្រុះដោយសារតែជំងឺ Androgenetic Alopecia កើតឡើងលើបុរសជាង ៥០លាននាក់ និងស្រ្តី ៣០លាននាក់ក្នុងសហរដ្ឋអាមេរិក។ តាមពិតទៅ បុរស ៥០ភាគរយ និងស្រ្តី ២៥ភាគរយ អាយុចាប់ពី ៥០ឆ្នាំឡើងទៅនឹងជួបបញ្ហាសក់ជ្រុះដោយសារតែអ័រម៉ូន។ ក្នុងពេលសក់ជ្រុះ វានឹងមានការប្រែប្រួលទៅលើវដ្តនៃការលូតលាស់សក់បែបធម្មជាតិ។ វដ្តនេះមានបីដំណាក់កាល៖ Androgen (សក់លូតលាស់) Catagen (ដំណាក់កាលចម្លង) និង Telogen (សក់ជ្រុះ)។
អ័រម៉ូនពីរប្រភេទឈ្មោះថា Testosterone និង Dihydrotestosterone អាចបន្ថយដំណាក់កាលលូតលាស់សក់ និងបង្កើនការជ្រុះសក់បាន។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា EGCG អាចទប់ស្កាត់ឥទ្ធិពលនៃអ័រម៉ូនទាំងនេះចំពោះសក់ និងបន្ថយការជ្រុះសក់បាន។
តាមការសិក្សាមួយទៅលើសត្វកណ្តុរដែលលាបសារធាតុ EGCG-Rich Green Tea ឃើញថាមានការថយចុះការជ្រុះសក់ជាងកណ្តុរដែលមិនបានលាប។ ចំណុចនេះចង់បញ្ជាក់ថា EGCG ទៅបន្ថយការជ្រុះសក់ដោយសារតែឥទ្ធិពលជំរុញរបស់ Testosterone តាមរយៈការពន្យាពេលដំណាក់កាល Androgen Phase នៃការលូតលាស់សក់ និងបន្ថយដំណាក់កាល Telogen Phase។
ទ្រទ្រង់ដល់ការលូតលាស់សក់
តែបៃតងប្រហែលជាទ្រទ្រង់ដល់ការលូតលាស់សក់ និងដុះសក់ឡើងវិញប្រកបដោយសុខភាពល្អ។ តាមការសិក្សាតូចមួយបានឲ្យដឹងថា អ្នកស្រាវជ្រាវបានលាបសារធាតុចម្រាញ់ចេញពីតែបៃតង EGCG ទៅលើស្បែកក្បាលទៅលើអ្នកជំងឺ Alopecia។ រយៈពេល ៤ថ្ងៃក្រោយ អ្នកដែលលាបរួចនោះឃើញថាមានការកើនឡើងសកម្មភាពលូតលាស់សក់យ៉ាងគួរឲ្យកត់សម្គាល់។ EGCG ឃើញថាជួយបង្កើនការលូតលាស់សក់តាមរយៈភ្ញោចដល់គល់រោម និងបង្ការការខូចខាតដល់ស្បែក និងកោសិកាសក់។
ក្រៅពីនេះ ការសិក្សាទៅលើសក់ជ្រុះនៅលើសត្វកណ្តុរ អ្នកស្រាវជ្រាវបានរកឃើញថា ៣៣ភាគរយនៃសត្វទាំងនេះដែលស៊ីសារធាតុចម្រាញចេញពីតែបៃតងឃើញថា មានការលូតលាស់សក់ឡើងវិញនៅរយៈពេល ៦ខែក្រោយ។
ពង្រឹងដល់ការដឹកជញ្ជូនជីវជាតិ
សក់គឺជាផ្នែកមួយនៃប្រព័ន្ធដ៏ធំជាងគេឈ្មោះថា Integumentary System ដែលមានដូចជា Nails, Skin, Hair និងរចនាសម្ព័ន្ធបន្ទាប់បន្សំផ្សេងទៀត។ តាមពិតទៅ សក់ក្បាលមានការលូតលាស់ដោយផ្ទាល់ពីស្បែក ដែលទទួលបានលំហូរឈាម និងជីវជាតិក្នុងដំណាក់កាលលូតលាស់។ ការលូតលាស់សក់មានជាប់ទាក់ទងគ្នាយ៉ាងខ្លាំងនឹងអុកស៊ីសែន និងការដឹកជញ្ជូនជីវជាតិទៅស្បែក។ តាមពិតទៅ លំហូរឈាមិនល្អអាចនាំឲ្យជ្រុះសក់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះហើយ ការញ៉ាំតែបៃតងប្រហែលជាបង្កើនការផ្គត់ផ្គង់ជីវជាតិទាំងនេះទៅស្បែកក្បាល និងពង្រឹងដល់ការលូតលាស់សក់៕